ធាតុខុសគ្នារវាងអ្នកកសាងជាតិ និងអ្នកបំផ្លាញជាតិ!

ចែករំលែក៖

ទី១. រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាអ្នកបញ្ចប់សង្គ្រាម និងស្វែងរកសន្តិភាព ហើយប្តេជ្ញាការពារសន្តិភាពទោះជាក្នុងតម្លៃណាក៏ដោយ។

ចំណែកក្រុមប្រឆាំងជ្រុលនិយម រិះរកវិធីគ្រប់យ៉ាងដើម្បីបំផ្លាញសន្តិភាព និងបំផ្លាញភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរតាមគ្រប់រូបភាព។

ទី២. រាជរដ្ឋាភិបាលខិតខំទាក់ទាញទេសចរ និងអ្នកវិនិយោគ ទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្កើតការងារធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ប៉ុន្តែ ក្រុមប្រឆាំងជ្រុលនិយម រិះរកវិធីគ្រប់យ៉ាងដើម្បីដេញភ្ញៀវទេសចរ ដេញអ្នកវិនិយោគទុន និងបង្កការរំខានដល់មុខរបរនិងការងារដើម្បីទាញសេដ្ឋកិច្ចជាតិឱ្យដាំក្បាលចុះ។

ទី៣. រាជរដ្ឋាភិបាលខិតខំគ្រប់យ៉ាងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម កុំឱ្យមានភាពវឹកវរ និងចៀសវាងការបង្ហូរឈាម ប៉ុន្តែក្រុមប្រឆាំងជ្រុលនិយម ញុះញង់ឱ្យខ្មែរឈ្លោះគ្នា បែកបាក់គ្នា ប្រឈមមុខដាក់គ្នា និងរុញឱ្យមានអំពើហិង្សា ក្រោមទ្រឹស្តីថា

«បើគ្មានមនុស្សស្លាប់មិនអាចផ្លាស់ប្តូរបានឡើយ»។

ទី៤. រាជរដ្ឋាភិបាលបណ្តុះវប្បធម៌សន្តិភាព បណ្តុះមូលធនមនុស្សដែលប្រកបដោយចំណេះដឹង សីលធម៌ និងសមត្ថភាព ដើម្បីបន្តអភិវឌ្ឍប្រទេសនិងជំរុញកំណើនសេដ្ឋកិច្ចជាតិ ខណៈដែលក្រុមប្រឆាំងជ្រុលនិយម បណ្តុះវប្បធម៌ហិង្សា ជេរបញ្ចោរ ប្រមាថ លាបពណ៌ដល់យុវជនជំនាន់ក្រោយរបស់ពួកគេ។

ដូច្នេះ ប្រជាពលរដ្ឋខ្មែរអាចបែងចែកយ៉ាងច្បាស់ ដោយគ្មានមន្ទិលសង្ស័យរវាងធាតុពីរខុសគ្នាស្រឡះគឺ ធាតុអ្នកកសាងជាតិ និងអ្នកបំផ្លាញជាតិ។

យើងរួមគ្នាលុបបំបាត់វប្បធម៌នយោបាយបំផ្លិចបំផ្លាញហួសសម័យនេះឱ្យអស់ពីកម្ពុជា៕

...

(ដោយ ឯកឧត្តម ប៉ែន បូណា)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print