អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៥ ខែសីហា លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Lula ប្រធានាធិបតីប្រេស៊ីលបានផ្ញើសារលិខិតអបអរសាទរទៅវិញទៅមក ដើម្បីអបអរសាទរខួប៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងប្រេស៊ីល។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនរីករាយធ្វើការជាមួយប្រទេសប្រេស៊ីល ដើម្បីយកចាត់ទុក៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងប្រេស៊ីលជាទីចាប់ផ្តើមថ្មីមួយ ដើម្បីបន្តពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យរវាងភាគីទាំងពីរ បន្ថែមអត្ថន័យនៃយុគសម័យថ្មីសម្រាប់ទំនាក់ទំនងរវាងចិននិងប្រេស៊ីល និងរួមគ្នាជំរុញការកសាងសហគមន៍ជោគវាសនាតែមួយរវាងចិននិងប្រេស៊ីល។
គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ លោក Lula បាននិយាយថា ទំនាក់ទំនងប្រេស៊ីល-ចិនមានសារៈសំខាន់ខ្លាំងឡើងៗសម្រាប់ការកសាងសណ្តាប់ធ្នាប់នៃពហុប៉ូល និងអភិបាលកិច្ចសកលដែលប្រកបដោយយុត្តិធម៌ និងប្រសិទ្ធភាពជាងមុន ។ ក្នុងរយៈពេល ៥០ ឆ្នាំបន្ទាប់ យើងនឹងបន្តរួមគ្នាត្រួសត្រាយផ្លូវថ្មី និងកសាងអនាគតដ៏ភ្លឺស្វាងដែលមានជោគវាសនារួម ។
នាថ្ងៃដដែល លោក Hanzheng អនុប្រធានរដ្ឋចិននិងលោក Alckmin អនុប្រធានាធិបតីប្រេស៊ីលក៏បានផ្ញើសារលិខិតអបអរសាទរទៅវិញទៅមកផងដែរ៕