ភ្នំពេញ ៖ សេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ មានអាខោនតិកតុក(TIKTOK)ឈ្មោះ (ខ្មែរសាមគ្គី)ដែលជាអាខោន(TIKTOK)ក្លែងក្លាយតែងតែផ្សព្វផ្សាយព័ត៌មានមិនពិតបំពុលសង្គម បានយករូបភាពវីដេអូ០១ឃ្លីបជារូបភាពចាស់កើតឡើងកាលពីថ្ងៃ៣០ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ។នៅចំណុចផ្លូវ៦០ម៉ែត ក្នុងខណ្ឌដង្កោ រឿងវិវាទដីធ្លីរបស់ប្រជាពលរដ្ឋ០១ក្រុមមានមនុស្សចូលរួម១៣៥នាក់ ជាមួយក្រុមហ៊ុន(ING) ដោយតវ៉ាបិទផ្លូវក្នុងកំឡុងពេលនោះ។ប៉ុន្តែរឿងវិវាទដីធ្លីខាងលើនេះក៏ត្រូវបានអាជ្ញាធររាជធានីភ្នំពេញចេញទៅសម្របសម្រួលដោះស្រាយ នាំឱ្យប្រជាពលរដ្ឋបានរំសាយទៅលំនៅដ្ឋានវិញរៀងៗខ្លួននៅថ្ងៃដដែលនោះ។
ក្រុមការងារព័ត៌មាននិងប្រិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមធ្វើការបកស្រាយបំភ្លឺកុំឱ្យមហាជនមានការយល់ច្រឡំដោយនៅចំណុចផ្លូវ៦០ម៉ែត្រនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋធ្វើដំណើរប្រកបមុខរបររកស៊ីជាធម្មតាមិនមានអ្វីកើតឡើងនោះទេនិងក៏សូមថ្កោលទោសដាច់អហង្ការចំពោះក្រុមជនអគតិតែងតែមានគំនិតទុច្ចរិតផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីញុះញង់បង្កឱ្យមានការចលាចលក្នុងសង្គម និងបានឱ្យសមត្ថកិច្ចជំនាញស្រាវជ្រាវជាបន្ទាន់នាំយកជនទុច្ចរិតទាំងនេះយកមកអនុវត្តតាមផ្លូវច្បាប់៕