យោងតាមអាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សា ចំនួនមនុស្សស្លាប់នៅក្នុងដីនេះ ចាប់តាំងពីសង្គ្រាមអុីស្រាអែល និងក្រុមហាម៉ាស់បានផ្ទុះឡើងក្នុងខែតុលា ឆ្នាំ 2023 ឥឡូវនេះមានលើសពី 40,000 នាក់ហើយ។
ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា នៅទីបញ្ចុះសពដ៏ធំមួយនៅហ្គាហ្សា Sa’di Baraka បានចំណាយពេលពេញមួយថ្ងៃដើម្បីជីកកន្លែងសម្រាប់បញ្ចុះសព។ ចំនួនអ្នកស្លាប់នៅហ្គាហ្សា រហូតមកដល់ពេលនេះមានលើសពី 40,000 នាក់ រួមទាំងទាហានប្រយុទ្ធនិងជនស៊ីវិលផងដែរ។
ពេលខ្លះ សាកសពរបស់អ្នកស្លាប់ត្រូវបាននាំយកពីកន្លែងជាច្រើនគីឡូម៉ែត្រទៅកាន់ទីបញ្ចុះសព Deir al-Balah ដើម្បីបញ្ចុះ។ ទីបញ្ចុះសពនេះមានអាយុ 70 ឆ្នាំ 1/4 នៃផ្នូរនៅទីនេះគឺថ្មី។
ទីបញ្ចុះសពនិងកន្លែងបញ្ចុះសពនៅហ្គាហ្សាមានពេញ។ គ្រួសារជាច្រើនត្រូវបញ្ចុះសពសាច់ញាតិរបស់ពួកគេនៅកន្លែងដែលអាចធ្វើទៅបាន ដូចជា ទីធ្លាខាងក្រោយចំណតរថយន្ត នៅក្រោមជណ្តើរ ឬសូម្បីតែនៅតាមចិញ្ចើមផ្លូវ។ មានសាកសពនៅក្រោមគំនរបាក់បែកដែលមិនទាន់ត្រូវបានគេយកមកក្រៅ។
អ្នកនិពន្ធជនជាតិប៉ាឡេស្ទីន Yousri Alghoul បានសរសេរសម្រាប់វិទ្យាស្ថានសិក្សាប៉ាឡេស្ទីនថា “វាហាក់បីដូចជាតំបន់ហ្គាហ្សាមានគោលដៅក្លាយជាទីបញ្ចុះសពដ៏ធំមួយ ដែលមានផ្លូវ សួនច្បារ និងផ្ទះដែលមនុស្សរស់គឺរង់ចាំដល់វេនខ្ញុំ”។
Haneen Salem ជាអ្នកថតរូប និងជាអ្នកនិពន្ធមកពីភាគខាងជើង Gaza បានបាត់បង់សមាជិកគ្រួសារជាង 270 នាក់ នៅក្នុងការទម្លាក់គ្រាប់បែកនិងការបាញ់ផ្លោង។
Haneen Salem ចែករំលែក“ខ្ញុំមិនដឹងថាត្រូវរៀបរាប់យ៉ាងណាពីអារម្មណ៍ពេលឃើញសាកសពមនុស្សជាទីស្រឡាញ់របស់ខ្ញុំរាយប៉ាយនៅលើដី។ ក្រោយសង្គ្រាម ប្រសិនបើយើងនៅមានជីវិត យើងនឹងជីកផ្នូរថ្មីសម្រាប់ពួកគេ ប្រោះផ្កាកុលាប និងស្រោចទឹកលើ ដើម្បីបួងសួងដល់ពួកគេ”៕ ដោយធីរីណា
រូបថត: AP