មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ អញ្ជើញត្រួតពិនិត្យកម្លាំងអន្ដរាគមន៍ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន

ចែករំលែក៖

ខេត្តព្រះវិហារ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានអញ្ជើញត្រួតពិនិត្យកម្លាំងអន្ដរាគមន៍ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ និងត្រៀមរួចជាស្រេចក្នុងការអន្តរាគមន៍ និងអនុវត្តរាល់បទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល ដោយភក្តីភាព និងស្មោះត្រង់ដាច់ខាត រាល់ការប៉ុនប៉ងបំផ្លិចបំផ្លាញសន្តិភាព និងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ដែលបានប្រសូត្រចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នាពេលកន្លងទៅ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មានប្រសាសន៍ថា ក្នុងរយៈពេលថ្មីៗកន្លងទៅនេះ ក្រុមប្រឆាំងអគតិ និងជ្រុលនិយមមួយក្តាប់តូច ដែលមានមូលដ្ឋាននៅក្រៅប្រទេស ក៏ដូចជាក្នុងប្រទេស នៅតែបន្តអនុវត្តន៍គ្រប់ឧបាយកល និងសកម្មភាពរបស់ខ្លួន បំផុសបំផុលបង្កឲ្យមានចលាចល ញុះញង់ឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងរាជរដ្ឋាភិបាល ក្នុងគោលបំណងបង្កឲ្យមានអសន្តិសុខ អស្ថិរភាពសង្គម បំបែកបំបាក់សាមគ្គីភាព បំផ្លិចបំផ្លាញសុខុមាលភាព វិបុលភាពសង្គមជាតិ និងប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ក្នុងពេលដែលកម្ពុជា កំពុងមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ។

ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់របស់ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានប្តេជ្ញាការពារ និងថែរក្សា ឲ្យបានដាច់ខាត នូវ សុខសន្តិភាព សន្តិសុខជាតិ ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈគ្រប់កាលៈទេសៈ ព្រមទាំងប្រឆាំងដាច់ខាត នូវរាល់អំពើណាក្នុងចេតនាបំផ្លិចបំផ្លាញ ផលប្រយោជន៍ជាតិ បំផ្លាញសន្តិភាព និងអំពើវិទ្ធង្សនាផ្សេងៗ ពីក្រុមអគតិ និងក្រុមជ្រុលនិយមមួយចំនួនទាំងក្នុង និងនៅក្រៅប្រទេស៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print