ខេត្តកំពង់ឆ្នាំង ៖ កម្លាំងកងរាជអាវុធហត្ថ ធ្វើលំហាត់ហ្វឹកហ្វឺន ក្បួនបង្រ្កាបបាតុកម្ម សម្រាប់បង្ក្រាប ការធ្វើបាតុកម្មហិង្សា ដែលបង្កអោយមានការចលចលក្នុងសង្គម បំផ្លាញ សុខសន្តិភាព របស់ព្រះរាជាណាចក្រកម្ពុជា និងការរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីធានាបាននៅការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ។
ការហ្វឹកហ្វឺននេះ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ក្រោមការត្រួតពិនិត្យផ្ទាល់ដោយ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស នាមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាកម្លាំងឱ្យពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងបង្ក្រាបជនល្មើសដែលប្លន់ លួច និងកម្ទេចចោលជនណាប្រើអាវុធប្រឆាំងអាជ្ញាធរ មន្ត្រីអនុវត្តច្បាប់ និងផលប្រយោជន៍ប្រជាជន ដើម្បីការពាររាជរដ្ឋាភិបាលស្រច្បាប់។
នេះជាសារព្រមានមួយរបស់មេទ័ពកំពូលម្នាក់របស់កម្ពុជា ក្នុងឱកាសប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រី សៀ ទីន ជាមេបញ្ជាការអាវុធហត្ថខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។
នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យកម្លាំងអាវុធហត្ថបាញ់កម្ទេចចោល បើជនណាប្រើកាំភ្លើងបាញ់មកលើសមត្ថកិច្ចមុន៕