នគរបាល​ជាតិ​កម្ពុជា​ សហការ​ជាមួយ​នគរបាល​វៀតណាម​ បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ ទប់ស្កាត់​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​តាម​ខ្សែបន្ទាត់​ព្រំដែន​

ចែករំលែក៖

​ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក​ ប៊ុ​ន​ប៉ា​ ម៉ា​រី​លុ​ច​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ តំណាង​លោកនាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ កាលពីរសៀល​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០២៤​ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ លោកឧត្តមសេនីយ៍ទោ​ ង្វៀ​ង​ វ៉ា​ន់​វៀន​ ប្រធាន​នាយកដ្ឋាន​តម្រួត​ស៊ើបអង្កេត​បទល្មើស​គ្រឿងញៀន​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ​ និង​សហការី​ ដើម្បី​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ លោកឧត្តមសេនីយ៍ឯក​ ឃឹ​ង​ សា​រ៉ាត់​ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ និង​លោក​ឧត្តមសេនីយ៍​ វរសេនីយ៍​ នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។​

​ជា​កិច្ច​ចាប់ផ្តើម​ លោកឧត្តមសេនីយ៍ឯក​ ឃឹ​ង​ សា​រ៉ាត់​ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក៏​បាន​បង្ហាញ​អំពី​លទ្ធផល​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឯកតោភាគី​ ចាប់ពី​ឆ្នាំ​២០២៣​ ដល់​ខែកក្កដា​ ឆ្នាំ​២០២៤​ ភាគី​កម្ពុជា​ បង្ក្រាប​ករណី​ចរាចរ​ឆ្លង​ដែន​ពី​កម្ពុជា​ទៅ​វៀតណាម​ និង​ពាក់ព័ន្ធ​នឹង​ជនជាតិ​វៀតណាម​ សរុប​ចំនួន​ ៣៣​ករណី​ធំៗ​ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ១៥៩​នាក់​ (​ស្រី​៣៣​នាក់​)​ ក្នុង​នោះ​ ជនជាតិ​ខ្មែរ​ចំនួន​ ១៣​នាក់​ (​ស្រី​២​នាក់​),​ ជនជាតិ​វៀតណាម​ ចំនួន​ ១១៤​នាក់​ (​ស្រី​២៩​នាក់​),​ ជនជាតិ​ចិន​ ៣២​នាក់​(​ស្រី​២​នាក់​)​ និង​រឹបអូស​គ្រឿង​ញៀ​ង​រួម​មាន​ ៖​ មេ​តំ​ហ្វេ​តា​មីន​ (ICE),​ មេ​តំ​ហ្វេ​តា​មីន​ (WY),​ កេ​តា​មីន​ (Ketamine),​ អ៊ិ​ច​ស្តា​ស៊ី​ (MDMA)​ ,​ ហេ​រ៉ូ​អ៊ី​ន​ (Heroin)​ ,​ សរុប​រួម​ទ​ឬ​ម្ង​ន់​ ៣៦៤​គីឡូក្រាម​ ៣៦៥.០៧​ក្រាម​។​

​បន្ទាប់​មក​លោក​ឧត្តមសេនីយ៍ទោ​ អ៊ិ​ន​ សុង​ នាយករង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក៏​បាន​ធ្វើ​បទ​បង្ហាញ​ពាក់ព័ន្ធ​កិច្ច​ប្រតិបត្តិការ​ ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​តាម​ខ្សែបន្ទាត់​ព្រំដែន​ និង​ស្ថានភាព​គ្រឿងញៀន​នៅ​ប្រទេស​កម្ពុជា​ ដោយ​ប្រទេស​កម្ពុជា​ ទទួល​រង​ឥ​ទ្ធ​ពល​គ្រឿងញៀន​ជាស​កល​ ប្រទេស​កម្ពុជា​ នៅ​ជិត​តំបន់ត្រីកោណមាស​ ការ​ចរាចរ​គ្រឿងញៀន​ចូល​ប្រទេស​កម្ពុជា​ តាម​ ព្រំដែន​ឡាវ​ និង​ថៃ​
​និង​តាម​បញ្ញើ​ប្រៃសណីយ៍​ ពី​សហគមន៍​អឺរ៉ុប​ចូល​មក​កម្ពុជា​ ហើយ​បន្ត​ចរាចរ​ បន្ត​ទៅ​ប្រទេស​ទី​៣​ ។​

​ក្នុង​ឱកាស​នោះ​ លោកឧត្តមសេនីយ៍ទោ​ ង្វៀ​ង​ វ៉ា​ន់​វៀន​ ប្រធាន​នាយកដ្ឋាន​តម្រួត​ស៊ើបអង្កេត​បទល្មើស​គ្រឿងញៀន​ នៃ​ក្រសួង​នគរបាល​វៀតណាម​ បាន​ថ្លែងអំណរគុណ​ ដល់​ លោកនាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ ក៏​ដូច​ជា​ លោកឧត្តមសេនីយ៍ឯក​ ប៊ុ​ន​ប៉ា​ ម៉ា​រី​លុ​ច​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​​ លោកឧត្តមសេនីយ៍ឯក​ ឃឹ​ង​ សា​រ៉ាត់​ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្នុង​ការ​ជួប​ពិភាក្សា​ការងារ​ និង​បាន​យល់​ដឹង​អំពី​ដំណើរការ​ នៃ​កិច្ច​សហ​ប្រ​តិ​តប​ត្តិ​ការ​ ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នា​ពេល​កន្លង​មក​ និង​គាំទ្រ​កម្ពុជា​ បន្ត​កិច្ច​សហ​ប្រ​តិ​តប​ត្តិ​ការ​ ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ​កាន់តែ​ទទួល​បាន​លទ្ធផល​ល្អ​បន្ថែម​ទៀត​។​ ​ តាង​នាម​ឲ្យ​ស្ថាន​តំណាង​ ក្រសួង​នគរបាល​វៀតណាម​ ក៏​ដូច​ជា​ឯកឧត្តម​ផ្ទាល់​ ក៏​សូម​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​ ដែល​បាន​សហការ​ ជួយ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ​បាន​ទាន់​ពេលវេលា​ ។​

...

​មុន​នឹង​បញ្ចប់​ ភាគី​ទាំង​ពីរ​ បាន​ឯកភាព​គ្នា​ ប្តេជ្ញា​ចិត្ត​ បន្ត​កិច្ចសហការ​ រួម​គ្នា​ បង្ការ​ ទប់ស្កាត់​ និង​បង្ក្រាប​បណ្ដាញ​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ ​ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​ ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print