ខេត្តតាកែវ៖ អធិការដ្ឋាននគរបាលស្រុកបាទី បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះថា ៖កម្លាំងជំនាញបានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចកង់របស់ប្រជាពលរដ្ឋនិងជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងមូលដ្ឋាន ថែមទាំងប្រេីប្រាស់គ្រឿងញៀនទៀតផង។
សមត្ថកិច្ចបានឱ្យដឹងថា ដោយបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៤ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានបញ្ជាកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងសាប និងសហការជាមួយកម្លាំងប្រជាការពារ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីករណីលួចកង់ កាលពីវេលាម៉ោង ០៩ និង ៣០ នាទី ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិដើមក្រាយ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។
ជនសង្ស័យមានឈ្មោះ ម៉ាន់ រ៉ែក ហៅរ៉ែក ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងមូលដ្ឋាន ។
ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖សុខាសែនជ័យ