បន្ទាប់ពីធ្វើសមយុទ្ធនៅដែនសមុទ្រចិនភាគខាងត្បូងចិន និងរុស្ស៊ី ក៏បានបន្តធ្វើសមយុទ្ធនៅដែនសមុទ្រចិនភាគខាងកើត ដែលជា តំបន់មានវិវាទជាមួយប្រទេសជប៉ុន ។ សកម្មភាពសមយុទ្ធនោះបានធ្វើឲ្យជប៉ុនខឹងសម្បាយ៉ាងខ្លាំងដោយសមយុទ្ធនៅកៀកតំបន់ដែលមានវិវាទ។
នៅក្នុងព្រិត្តិការមួយទៀត អាមេរិកពង្រីកការដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេសរុស្ស៊ីពាក់ព័ន្ធនឹងភាពតានតឹងជុំវិញវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន ។ ការដាក់ទណ្ឌកម្មបន្ថែមនេះរួមមាន បុគ្គល១១នាក់ និងក្រុមហ៊ុនចំនួន១៥របស់រុស្ស៊ីត្រូវបានដាក់ចូលក្នុងបញ្ចីដាក់ទណ្ឌកម្មបន្ថែម។ ក្រុមហ៊ុនដែលត្រូវទទួលរងទណ្ឌកម្មនោះគឺមានសាខាក្រុមហ៊ុន Rosneft ជាក្រុមហ៊ុនប្រេង និងអង្គការដែលជាប់ពាក់ព័ន្ធជាមួយធនាគារ Vneshecomombank។
ឯកអគ្គរដ្ឋទូតអាមេរិកនៅរុស្ស៊ីបានបញ្ជាក់ថា សកម្មភាពខាងលើមិនមែនន័យថាបង្កភាពតានតឹងថែមទៀតជាមួយរុស្ស៊ីនោះទេ វាជាគោលនយោបាយរបស់អាមេរិក ហើយក៏មិនជាប់ពាក់ព័ន្ធនឹងទីក្រុងមូស្គូដែលច្រាន់ចោលការបង្កើតតុលាការ សម្រាប់ករណីយន្តហោះ MH 17 របស់ម៉ាឡេស៊ីដែលរងការបាញ់ទម្លាក់នោះដែរ ។
ការដាក់ទណ្ឌកម្មថ្មីក៏សំដៅទៅលើពាណិជ្ជករនៅទីក្រុង Donetsk មានឈ្មោះ Oleksandr Yanukovich ជាកូនប្រុសអតីតប្រធានាធិបតី Viktor Yanukovich ត្រូវកម្លំាងទាហានអ៊ុយក្រែនផ្តួលរំលំ ។ ការដាក់ទណ្ឌកម្មរបស់អាមេរិក បានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យឧស្សាហកម្ម ការពារជាតិ និងសព្វាវុធ ក្នុងពេលដែលមានក្រុមហ៊ុនផលិតកាំភ្លើង Kalashnikov ស្ថិតក្នុងបញ្ចីត្រូវដាក់ទណ្ឌកម្មបន្ថែម ៕