អភិបាលខេត្តកំពង់ធំ អំពាវនាវឱ្យមន្ត្រីរាជការ កងកម្លាំប្រដាប់អាវុធ និងប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ ការកាប់បំផ្លាញព្រៃឈើ និងចូលរួមដាំដើមឈើឡើងវិញ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ លោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអំពាវនាវឱ្យមន្ត្រីរាជការ កងកម្លាំប្រដាប់អាវុធ និងប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងចូលរួមដាំដើមឈើឡើងវិញ។

លោក នួន ផារ័ត្ន បានថ្លែងនៅក្នុងពិធីអបអរសាទររុក្ខទិវា ៩ កក្ដដា ឆ្នាំ២០២៤ ស្ថិតនៅភូមិសាស្ត្រតំបន់អូរតាកាវ ដែនព្រៃអង់តែននៃគម្រោងរេដបូក កម្ពុជា-កូរ៉េ ស្ថិតក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ម្សិលមុិញ។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង ៦០០នាក់។

លោក បានលើកឡើងថា ការដាំដើមឈើ គឺជាសកម្មភាពដែលយើងទាំងអស់គ្នាត្រូវចូលរួម និងអភិរក្សប្រភពធនធានដ៏មានសារៈសំខាន់នេះឱ្យបានគង់វង្ស ហើយត្រូវតែជំរុញការអភិវឌ្ឍន៍តំបន់បៃតងនេះ នៅតាមបណ្តាក្រុង ស្រុក និងលើកទឹកចិត្តឱ្យមានយុទ្ធនាការដាំដើមឈើ និងស្ដារព្រៃឈើឡើងវិញ ក្រោយពីទទួលការបាត់បង់ដោយជនល្មើសកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ។
លោកបានណែនាំដល់រដ្ឋបាលក្រុង ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់រៀបចំផែនការ ដាំដើមឈើនៅតាមទីសាធារណៈ វត្តអារាម រមណីយដ្ឋាន មណ្ឌលសុខភាព សាលារៀន ឱ្យបានគ្រប់ទីកន្លែងទាំងអស់ដែលមានដីទំនេរក្រៅពីកសិកម្ម និងចូលរួមថែរក្សាកូនឈើដែលបានដាំរួច ឱ្យបានដុះលូតលាស់ល្អ សម្រាប់ឧត្តមប្រយោជន៍របស់ខ្លួនឯងផង និងរបស់សង្គមជាតិផង ក្នុងគោលបំណងបង្កើនគម្របបៃតង ចូលរួមទប់ស្កាត់បម្រែបម្រួលអាកាសធាតុ និងការឡើងកំដៅផែនដី។

សូមបញ្ជាក់ថា កូនឈើប្រណិតដែលត្រូវដាំស្តារព្រៃឈើឡើងវិញនៅពេលនេះ មានចំនួនជាង ១ម៉ឺនដើម នៅលើផ្ទៃដីទំហ៊ុំជាង១០ហិកតា ដែលបានដកហូតពីក្រុមជនល្មើសកាប់ទន្ទ្រានព្រៃឈើយកដីធ្វើជាកម្មសិទ្ធ ដោយដាំប្រភេទ ឈើរយៈពេលវែង មានដូចជា កូនឈើប្រភេទធ្នង់ នាងនួន គ្រញូង បេង គគីរ ឈើទាល អាកាស្យា ជាដើម៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print