ក្រុមស្ត្រី១០នាក់ញៀនល្បែងសុីសងត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលឃាត់ខ្លួនបញ្ជូនទៅសាលាដំបូង

ចែករំលែក៖

ខេត្តព្រះវិហារ៖ ក្រុមស្ត្រីញៀនល្បែងស៊ីសងចំនួន១០នាក់នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤

ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្តបញ្ជូនខ្លួនទៅសាលាដំបូងខេត្តចាត់ការបន្ត។

សូបញ្ជាក់ផងដែរថា នៅថ្ងៃទី២០ សីហា ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញនឹងបញ្ជាដឹកនាំ ដោយលោក ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ស្តីពីការ រក្សាសន្តិសុខសណ្តាប់ធ្នាប់នឹងបង្ក្រាបអោយបានរាល់បទល្មើសពិសេសបទល្មើសលេងល្បែងស៊ីសងដោយខុសច្បាប់។

ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំដោយលោក វរសេនីយ៍ឯក គង់ គា នឹងមានការដឹកនាំផ្ទាល់ដោយលោក ព្រះរាជអាជ្ញារង ស្រេង វុទ្ធា បានឆ្មក់ចូលបង្ក្រាបក្រុមលេងល្បែងស៊ីសងនៅផ្ទះរបស់ឈ្មោះបៀន ចេក ភេទស្រី នៅចំណុចភ្នំរំដេង ស្ថិតនៅភូមិទំពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

ក្នុងការឃាត់ខ្លួនក្រុមស្រីៗលេងល្បែងស៊ីសងបានចំនួន១០នាក់នោះដកហូតវត្ថុតាងរួមមាន: បៀចំនួន០៥ហ៊ូ.កំរាលលេងល្បែងចំនួន០២.កាបូបស្ពាយចំនួន០៣.ទូរស័ព្ទដៃចំនួន០៦គ្រ.ប្រាក់រៀលចំនួន៥,៦៣០,០០០៛(ប្រាំលានហុកសិបបីមឺនរៀល)អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០៥សន្លឹក។

...

ហើយបាននាំខ្លួនមុខសញ្ញាទាំង១០នាក់មកធ្វើការសាកសួនៅស្នងការដ្ឋាននគរបាលខេត្តបន្តនីតិវិធី៕
ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print