ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ បានបង្ហោះប្រព័ន្ធតេឡេក្រាមថា ៖ (ត្រូវលោតទៅក្នុងទឹក ទើបចេះហែលទឹក ជាទ្រឹស្តីនៅតែត្រឹមត្រូវ)។ ឯទ្រឹស្តី (ក្មេងមានកម្លាំងចាស់ស្គាល់ផ្លូវ) ហាក់លេងស្របជាមួយ សភាពការបច្ចុប្បន្នហើយដែលអាចកែទៅជា (ក្មេងមានកម្លាំង និងស្គាល់ផ្លូវឯចាស់មានបទពិសោធន៍)។
សម្តេចតេជោ មានប្រសាសន៍ថា ៖ ថ្ងៃ២២ ខែសីហា ឆ្នាំ២០២៤នេះជាខួបមួយឆ្នាំនៃថ្ងៃជំនាន់ថ្មីចាប់ផ្តើមកាច់ចង្កូតនាវាកម្ពុជា ជាមួយការចាកចេញរបស់ U.90 U.80 និង U.70 សំដៅដល់អ្នកមាន អាយុជាង៨០ ជាង៧០ និងជិត៧០ឆ្នាំ។
សម្តេចតេជោបន្តថា ៖ ជំនាន់ថ្មីបានដឹកនាំដោយស្វាហាប់ និងការទទួលខុសត្រូវដែលខ្ញុំសូមលើកតែចំណុចគន្លឹះមកកត់សំគាល់គឺ៖
១. រក្សាបានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់សង្គម។
២. រក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់បានអតិផរណារក្សាបានកម្លាំងទិញនៃប្រាក់រៀល។
៣. រក្សាបាននូវកំណើនសេដ្ឋកិច្ច ទោះបីសេដ្ឋកិច្ចតំបន់ និងសកលលោកជួបការលំបាកក៏ដោយ។
៤. ប្រាក់ចំណូលជាតិរក្សាបានល្អ ពិសេសសាច់ប្រាក់នៅរតនាគារជាតិ សម្រាប់ចំណាយចរន្តមិនមានការថយចុះទេ បើទោះជាការចំណាយកើនឡើង ដោយការដំឡើងបៀវត្សរ៍ ចំណាយលើការជួយប្រជាជនក៏ដោយ។
បទពិសោធន៍របស់ខ្ញុំ សាច់ប្រាក់សម្រាប់បើកបៀវត្សរ៍ និងចំណាយចរន្តផ្សេងទៀត វាសំខាន់ណាស់សម្រាប់រដ្ឋាភិបាលប្រទេសមួយ។
ខ្ញុំនិងថ្នាក់ដឹកនាំផ្សេងទៀតចាកចេញដោយបន្សល់ទុកឲ្យជំនាន់ថ្មី មានសាច់ប្រាក់គ្រប់គ្រាន់ប្រើប្រាស់ច្រើនខែ ហើយជំនាន់ថ្មីក៏មិនមែនជា ស្រីជញ្ជើធ្លុះនោះឡើយ ពួកគេខិតខំប្រមូលចំណូលដើម្បីបំរើឲ្យការចំណាយដែលចេះតែកើនឡើង និងរក្សាបាននូវសាច់ប្រាក់ក្នុងរតនាគារមិនឲ្យថយចុះ។
ខ្ញុំដាក់អំរែកចុះបន្ទាប់ពីបំពេញការងារខាងនីតិប្រតិបត្តិរយៈពេលជាង៤៤ឆ្នាំ ក្នុងនោះកាន់មុខតំណែងជានាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ មានពេលសមល្មម ដើម្បីរក្សាសុខភាពក្នុងវ័យ៧២ឆ្នាំ។ កិច្ចការសព្វថ្ងៃនៅប្រមាណ 50% ប្រៀបធៀបពេលធ្វើកិច្ចការជានាយករដ្ឋមន្ត្រី។
ពាក្យក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ ល្មមដូរចេញហើយ ព្រោះមនុស្សចាស់ខ្លះដូចមេក្រុមប្រឆាំងជ្រុលនិយម នាំក្មេងវង្វេងផ្លូវរហូតហើយ៕
(If you want to learn to swim jump into the water remains true). whereas the proverb (the young can walk faster but the elder knows the road) seems no longer fit with the current situation and shall be changed to (the young can walk fast and know the road and the elder has experience).
Today, 22 August 2024, marks one year anniversary of the new generation taking the wheel of Cambodia’s navigation and with the departure of the U.90, U.80, and U.70, referring to those aged over 80, over 70 and near 70.
A new generation leads with great energy and responsibility with some key points to note:
1. Maintained peace, political stability, security, and social order.
2. Maintained macroeconomic stability, preventing inflation and strong purchasing power of the Riel currency.
3. Ensured continued economic growth despite challenges in the regional and global economy.
4. Secured national income, especially maintaining cash flow in the National Treasury to cover current expense despite increased demands, such as increased payrolls for civil servants and armed forces and giving out cash to support citizens.
From my own experience, cash for payroll and other essential expenses is critical for any government.
Other senior leaders and I have left the new generation with sufficient cash to cover for many months and the new government does not dissave; they strive to mobilise income to meet the increased expenses while keeping the treasury’s cash reserves intact.
I have passed on the responsibility in the executive field following 44 years of my leadership, including over 38 years as prime minister, and now it’s time for me to take care of my health at the age of 72. Today’s tasks are about 50% compared to tasks during my prime ministership.
The proverb the young can walk faster but the elder knows the road shall be changed because some elders like the extremist opposition leaders always led youth astray. ៕