រថយន្តដឹកទំនិញដាច់ហ្វ្រ័ងបុករះម៉ូតូបី គ្រឿងនិងរថយន្តមួយគ្រឿងរងការ ខូចខាតយ៉ាងដំណំ 

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្ត ហុីយ៉ាន់ដាយកូរ៉េប្រភេទដឹកទំនិញមួយ គ្រឿង ហើយពេលនោះស្រាប់តែរថយន្តដាច់ហ្វ្រ័ងធ្វើឱ្យជ្រុលទៅបុកម៉ូតូ៣គ្រឿង និងរថយន្តម៉ាកkia morning មួយគ្រឿងចំពីក្រោយបន្ថែមទៀតរងការ ខូចខាតយ៉ាងដំណំ បង្កការកកស្ទះចរាចរណ៍ដល់អ្នកដំណេីរកាលពីវេលា ម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២៤ នៅទល់មុខបុរីសំបួរ មាស តាមបណ្ដោយផ្លូវ ២១៧ ក្នុងភូមិ សំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។

បេីតាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេឃើញរថយន្តម៉ាកហុីយ៉ាន់ដាយកូរ៉េប្រភេទដឹកទំនិញ ពណ៌ស ពាក់ផ្លាកលេខ ក្រចេះ 3A-0595 បេីកបរដោយបុរសម្នាក់ធ្វេីដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំនុច កេីតហេតុ ស្រាប់តែជ្រុលទៅបុករះម៉ូតូបី គ្រឿង ក្នុងនោះមានម៉ូតូហុងដា ប៊ិត ពណ៌ សលាយក្រហមមួយគ្រឿង ម៉ូតូហុងដា ឌ្រីមចំនួន២គ្រឿង ដែលជិះដោយមនុស្សប្រុសសរុប០៦នាក់ ចំពីក្រោយបណ្តាល ឲ្យដួលរងការខូចខាត រីឯមនុស្សរងរបួស តិចតួច ។ ខណៈនោះ រថយន្តបង្កហេតុមិនទាន់អស់ល្បឿនក៍បន្តជ្រុលទៅបុករថយន្តម៉ាក kia morning ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2BQ-0136 ដែល ជិះជាលក្ខណៈគ្រួសារពីក្រោយបន្ថែម ទៀតធ្វើឱ្យរថយន្ដkia moning ខ្ទាតបត់ ក្បាលត្រលប់ក្រោយឡើងសួនចិញ្ចើមផ្លូវ រងការខូចខាតផែ្នកខាងក្រោយ និងខូច មួយចំហៀងខាងឆ្វេង តែមិនមានគ្រោះថ្នាក់ដល់មនុស្សដែលជិះក្នុងរថយន្ត នោះឡេីយ ។
ក្រោយកេីតហេតុភ្លាមៗ រថយន្តបង្ក បានបន្តបេីកទៅមុខប្រមាណ១០០ម៉ែត្រក៏ត្រូវប្រជាពលរដ្ឋនាំគ្នាដេញតាមកាក់ជាប់ និងជួយយកដុំថ្មកល់កង់រថយន្តបង្កទៅ មុខលែងរួច ហេីយសួរនាំអ្នកបេីកបរ រថយន្តបង្កក៏បានឆ្លេីយថា រថយន្តរបស់ ខ្លួនបានដាច់ហ្វ្រ័ងជាន់មិនស៊ីក៏ជ្រុលទៅ បុករះបែបនេះ ។
បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងសហការជាមួយជំនាញចរាចរណ៍ធ្វេីការវាស់វែងយកមធ្យោបាយ ទាំងអស់ (វត្ថុតាង)ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដេីម្បី រង់ចាំដោះស្រាយគ្នាតាមនីតិវិធីនាពេលក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print