ភ្នំពេញ៖ រថយន្តម៉ាករ៉េហ្វ័របេីកបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នក៏ត្រូវម៉ូតូហុងដាឌ្រីមជិះដោយបុរសជាអ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ ជិះម៉ូតូត្រង់ជ្រុលទៅបុកធ្ធ្វើឱ្យរងការខូចខាត ភាគីទាំងសងខាងប្រកែកយកត្រូវរៀងៗខ្លួន ។
ហេតុការណ៍នេះដែរបានកេីតឡើងនៅវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រោយសណ្ឋាគារគ្រេដឌូក ផ្លូវ៤៣០កែងផ្លូវ២០៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេបានឃើញរថយន្តម៉ាក រ៉េហ្វរពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W 2426 ជិះជាលក្ខណៈគ្រួសារប្តីប្រពន្ធនិងកូនតូច បានបេីកធ្វើដំណើរតាមបណ្តោយផ្លូវ៤៣០ទិសដៅពីត្បូងទៅជេីង លុះមកដល់ចំនុចកេីតហេតុ ក៍បានស៊ីញ៉ូបត់ឆ្វេងឆ្លងផ្លូវ ឆ្ពោះទៅផ្លូវ២០៩ តែគាប់ជួនពេលនោះដែរក៍ស្រាប់តែបុរសជាអ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ FY 1564 បានជិះធ្វើដំណើរតាមបណ្ដោយផ្លូវ៤៣០ទិសដៅ បញ្ច្រាសគ្នា ពីជេីងទៅត្បូងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកនិងរថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូបាក់ជំពាស់ខាងមុខ និងធ្វើឲ្យមនុស្សរបួសតិចតួច ។
ដោយឡែកខាងរថយន្តវិញរងការខូចខាតផ្នែកខាងមុខចំហៀងខាងស្តាំ តិចតួចតែមិនមានគ្រោះដល់មនុស្សដែលជិះក្នុងរថយន្តនោះទេ ។
ករណីនេះផងដែរភ្លាមៗនោះភាគីទាំងសងខាង បានចុះពីលើរថយន្តនិងម៉ូតូ នាំគ្នីគ្នាប្រកែកតឹងសរសៃកដាក់គ្នា ដោយយកហេតុផលត្រូវរាងៗខ្លួន ហេីយខាងរថយន្តទាមទារសំណង២៥០ដុល្លារថែមទៀត ។
ក្រោយពេលកេីតហេតុ ដោយសារមានការសម្រមសម្រួលពីសមត្ថកិច្ច ភាគីទាំងសងខាងសម្រចបញ្ចប់រឿងដោយសុខចិត្តយកមធ្យោបាយទៅជួសជុលរៀងៗខ្លួន៕
ដោយ៖ សុខាសែនជ័យ