Livepool បន្តឈ្នះ ខណៈ Chelsea លត់ Wolves រកបានជ័យជម្នះដំបូងនៅ Premier League ដើមរដូវកាលនេះ

ចែករំលែក៖

ការចាប់ផ្តើមប្រកបដោយភាពទុកចិត្តរបស់លោក Arne Slot ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Liverpool បានបន្តឈ្នះនៅពេលដែលក្រុមរបស់គាត់បានឈានទៅដល់ការទទួលជ័យជម្នះ ២-០ លើក្រុម Brentford ក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យ។ ចំណែកក្រុមតោខៀវ Chelsea បានរកឃើញជ័យជម្នះលើកដំបូងក្នុងដើមរដូវកាលនេះដោយបានបំបាក់ Wolves ក្នុងលទ្ធផល ៦ទល់២។

Liverpool បាននាំមុខនៅក្នុងការប្រកួតតង់ទី១ ដោយស៊ុតបញ្ចូលទីបានគ្រាប់បាល់បើកឆាកយ៉ាងល្អពីខ្សែប្រយុទ្ធ Luis Diaz បានស៊ុតបាល់បញ្ចូលទីគ្រាប់ដំបូងរបស់គេក្នុងរដូវកាលនេះនៅនាទីទី១៣។ ភ្លាមៗក្រុមភ្ញៀវ Brentford បានព្យាយាមវាយសម្រុកតាមស្មើបានយ៉ាងល្អ ដោយការតែតបាល់បញ្ចូលទីចំគោលដីចំនួន២ដង។

ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមហង្សក្រហម Liverpool នៅតែមានឱកាសក្នុងការស្វែងរកគ្រាប់បាល់បន្ថែម១គ្រាប់គឺនៅនាទីទី៩០ ខ្សែប្រយុទ្ធជួរមុខ Mohamed Salah បានរកគ្រាប់បាល់ទី២ក្នុងការប្រកួតនេះពីការបញ្ជូនបាល់របស់ Luis Diaz បញ្ចប់ក្តីសង្ឃឹមរបស់អ្នកទស្សនាក្នុងការដណ្តើមយក៣ពិន្ទុនៃការប្រកួតក្នុងទឹកដី Anfield សម្រាប់សប្តាហ៍ទី២នៅលីកកំពូលអង់គ្លេសរដូវកាលនេះ។

ក្រោមការដឹកនាំរបស់លោក Arne Slot សម្រាប់២ប្រកួតនៅអង់គ្លេសបានទទួលជ័យជម្នះទាំង២លើក ដោយបញ្ចប់លទ្ធផលឈ្នះ ២-០ ដូចគ្នា ខណៈដែលគាត់កំពុងបំពេញកិច្ចការដ៏លំបាកក្នុងការជំនួសតំណែងលោក Juergen Klopp ដែលជាគ្រូបង្វឹករបស់ក្រុម Liverpool ជាមួយនឹងការធ្វើដំណើរសាកល្បងទៅកាន់ក្រុម Manchester United នៅពេលបន្ទាប់។

ចំណែកក្រុមតោខៀវ Chelsea វិញបានកែប្រែមុខមាត់ថ្មី ក្រោយពីបរាជ័យក្នុងការប្រកួតបើកឆាករដូវកាលថ្មី ដោយបានបំបាក់ក្រុមម្ចាស់ផ្ទះ Wolves ក្នុងលទ្ធផល ៦ទល់២។ កីឡាករ Noni Madueke ស៊ុតបាន៣គ្រាប់ម្នាក់ឯងក្នុងតង់ទីពីរ ខណៈដែល Chelsea បានឈ្នះការប្រកួតក្រៅដីនៅ Premier League។

ការប្រកួតដំបូង ក្រុមភ្ញៀវ Chelsea រកបានគ្រាប់បាល់នាំមុខ១គ្រាប់មុន នៅនាទីទី២ Nicolas Jackson ប៉ុន្តែនៅនាទីទី២៧ ក្នុងតង់ទី១ដដែលកីឡាករ  Matheus Cunha រកបានគ្រាប់បាល់តាមស្មើវិញ ហើយនៅចុងតង់ទី១ ក្រុមទាំង២ក៏បានបន្ថែមគ្រាប់បាល់ម្នាក់១គ្រាប់ទៀត ដោយ Chelsea រកបានដោយកីឡាករ Cole Palmer នៅនាទីទី៤៥ និងខាង Wolves រកបាន១គ្រាប់ដោយកីឡាករ Strand Larsen នៅម៉ោងបន្ថែមនាទីទី៤៥+៦ ធ្វើឲ្យលទ្ធផលចប់តង់ទី១ ស្មើគ្នា ២ទល់២។

ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមភ្ញៀវ Chelsea ហាក់មានប្រៀបជាង និងមានឱកាសច្រើនជាងក្រុមម្ចាស់ផ្ទះ រហូតដល់ក្រុមភ្ញៀវបន្តរកគ្រាប់បាល់រហូតដល់៤គ្រាប់បន្ថែមទៀតដែល៣គ្រាប់រកបានដោយកីឡាករ Noni Madueke នៅនាទីទី៤៩ នាទីទី៥៣ និងនាទីទី៦៣។ ចំណែកគ្រាប់បាល់ចុងក្រោយដែលជាគ្រាប់បាល់ទី៦របស់ Chelsea ក្នុងការប្រកួតនេះគឺរកបានដោយខ្សែប្រយុទ្ធ Joao Felix នៅនាទីទី៨០ ដែលបានប្តូរចូលនៅពាក់កណ្តាលតង់ទី២។

លទ្ធផលខាងលើនេះ ក្រុមហង្សក្រហម Liverpool បានបន្តឈរលេខ៤ បណ្តោះអាសន្ននៅ Premier League ដោយមាន៦ពិន្ទុដូចគ្នានៅក្រុម៣ទៀតគឺ Manchester City (ឈរលេខ១), Brighton (ឈរលេខ២) និង Arsenal (ឈរលេខ៣)។ ចំណែកក្រុមតោខៀវ Chelsea វិញបានហក់មកឈរលេខ៨បណ្តោះអាសន្នមាន៣ពិន្ទុ ក្រោយពីប្រកួតចាញ់១ និងឈ្នះ១។

...

ក្រុមហង្សក្រហម Liverpool នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Manchester United នៅថ្ងៃទី១ ខែកញ្ញាខាងមុខ ខណៈដែលក្រុមតោខៀវ Chelsea នឹងត្រូវប៉ះក្រុមភ្ញៀវ Crystal Palace នៅថ្ងៃទី១ ខែកញ្ញាដូចគ្នា ក្រោយពេលក្រុមនេះ ត្រូវជាប់កាតព្វកិច្ចប៉ះក្រុមម្ចាស់ផ្ទះ Servette ក្នុងការប្រកួតជម្រុះ UEFA Conference League នៅថ្ងៃទី៣០ សីហានេះ ៕ (រូបភាព ៖ BBC Sport/Reuters/CNA)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print