រថយន្ត​ដឹក​ដែក​បេីក​ឆ្លង​ផ្លូវ​ត្រូវ​ម៉ូតូ​ហុងដា​ឌ្រីម​​បុក​បណ្តាល​ឲ្យ​របួស​ធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ​៖រថយន្ត​ដឹក​ដែក​មួយគ្រឿងបេីកបរ​ឆ្លង​ផ្លូវ​មិនប្រយ័ត្នត្រូវ​ម៉ូតូ​ហុងដា​ឌ្រីម​ជិះ​ដោយ​បុរស​ជា​អ្នក​ដឹក​ជញ្ជូន​ម្ហូបអាហារ​ម្នាក់​ ​ជ្រុល​ធ្វើ​បុក​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ ហេីយរថយន្ដ​ព្យាយាម​បេីក​រត់​គេច​ត្រូវ​ពលរដ្ឋ​ឃេីញ​ហេតុការណ៍​ជួយ​ដេញ​ឃាត់​ឃាត់​បាន​មកវិញ​ ។
​ ហេតុការណ៍​នេះ​ដែរ​បាន​កេីត​ឡើង​នៅ​វេលា​ម៉ោង​១០និង​២០នាទីយប់​ ថ្ងៃ​ទី​២៦​ ខែ​សីហា​ ឆ្នាំ​២០២៤​ ចំនុច​ស្តុប​ស្ថាន​ទូត​វៀតណាម​ ផ្លូវ​ព្រះមុនីវង្ស​កែង​ផ្លូវ​៤៣២​ សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការមន​ ។
​ តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បានឲ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​រថយន្ត​ប្រភេទ​កូរ៉េ​ដឹក​ដែក​មួយ​គ្រឿង​ ម៉ាក​ហ៊ីយុនដាយ​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​3F5372 បេីកបរដោយបុរសម្នាក់​ និងមានអ្នករួមដំណេីរ២នាក់ទៀតបានបេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ ៤៣៦​ ទិសដៅ​ទិសដៅ​ពី​ កេីត​ទៅ​លិច​ លុះ​មកដល់​ចំនុច​កេីតហេតុ​ ក៏បានឆ្លង​កាត់​ទទឹង​ផ្លូវ​ បញ្ឆិត​ឡេីង​ទៅ​ផ្លូវ​៤៣២​ ហើយ​គាប់​ជួន​ពេល​នោះ​ដែរ​ ក៍ស្រាប់​តែ​បុរស​ម្នាក់​ជាអ្នក​ដឹក​ជញ្ជួន​ម្ហូបអាហារ​ របស់​ក្រុម​ហ៊ុន​ eget​ បានជិះ​ម៉ូតូ​ម៉ាក​ ហុង​ដា​ឌ្រីម​ ស៊េរីឆ្នាំ​២០១៦​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ តាកែវ​ 1M​ 0333បានជិះ​បោះ​ពួយ​តាម​បណ្ដោយ​ផ្លូវ​ ព្រះមុនីវង្ស​ទិសដៅ​ ពី​ជើង​ទៅ​ត្បូង​ ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ក៍ជ្រុល​ទៅ​បុុក​និង​រថយន្ត​ចំពាក់​កណ្តាល​យ៉ាង​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​ម៉ូតូ​ខ្ទេច​ស្រុញ​ផ្នែក​ខាង​មុខ​ ព្រម​ទាំង​ធ្វើ​ឲ្យ​អ្នក​ជិះ​រងរបួស​ចុក​ឆ្អល់​ និង​រយះជេីង​ខាង​ឆ្វេង​ ត្រូវ​បាន​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​និង​មន្ទីរពេទ្យ​ព្រះកុសុមៈ​ហៅ​ពេទ្យ​លោក​សង្ឃភ្លាមៗ​ផងដែរ​ ។
​ ដោយ​ឡែក​ខាង​រថយន្ត​វិញ​ រងការ​ខូចខាត​កាង​ដែក​ចំហៀងខាង​ស្តាំ​ ហេីយ​ភា្លមៗ​នោះ​អ្នក​បេីក​បរ​បានបេីក​រថយន្ត​គេច​ចេញ​ពី​កន្លែង​កើត​ហេតុ​ រហូត​ដល់​ចំនុច​ផ្លូវ​១៦៣​ជិត​ស្តុប​ទួល​ទំពូង​ ខណ្ឌ​បឹង​កេង​កង​ ក៏ពល​រដ្ឋ​ឃើញ​ហេតុការណ៍​ជួយ​ដេញ​ឃាត់​បាន​ទាំង​រថយន្ត​និង​អ្នក​បេីក​បរ​ ប្រគល់​អោយ​សមត្ថកិច្ច​យក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ត្របែក​រងចាំ​ប្រគល់​អោយ​ជំនាញ​ចរាចរណ៍​ជា​បន្ត​ ។
​ ក្រោយ​ពេល​កេីតហេតុ​ ដោយសារ​តែ​មិន​ដំណោះស្រាយ​មធ្យោបាយ​ទាំង​អស់​រួម​ទាំង​អ្នក​បេីក​បរ​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​ធ្វើ​ការ​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ដេីម្បី​រង់ចាំ​ដំណោះ​ស្រាយ​ ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print