ថ្លើមធំណាស់! ជនសង្ស័យប្រុសស្រី៤នាក់ពាក់ព័ន្ធករណីក្លែងឯកសារសាធារណ:ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លូនជនសង្ស័យប្រុសស្រី៤នាក់ ពាក់ពន្ធ័ករណីក្លែងឯកសារសាធារណ:។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបានអោយដឹងថា កាលពីវេលាម៉ោង ១១:០៥នាទី ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤  ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីឈ្មោះ ហាង ទៀង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានរាយការណ៏ថា មានឈ្មោះ សេក សារ៉ន (សារី) ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្វាយចេក ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង (អ្នកធានាធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ) និងប្តីឈ្មោះ មាស វិថា អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពោតជ្រួក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង (អ្នកទទួលប្រាក់) ដែលបានទទួលធានាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងសំបុត្រកំណើតឱ្យកូនប្រុសបង្កើត ឈ្មោះ ហាង ពន្លឺ ដោយ ក្នុងលក្ខខណ្ឌទាមទារយកតម្លៃសេវាចំនួន  ៧៥០ USD(ប្រាំពីររយហាសិបដុល្លារអាមេរិក)  ប្រព្រឹត្តកាលពីកំឡុងខែតុលា ឆ្នាំ២០២៣។

ប្រភពបន្តថា ប៉ុន្តែរហូតដល់បច្ចុប្បន្នទើបទទួលបានសំបុត្របញ្ជាក់កំណើតតែមួយសន្លឹកប៉ុណ្ណោះ   ។

ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចបានចុះទៅធ្វើការស្រាវជ្រាវនិងបាននាំខ្លួនជនសង្ស័យទាំង០២នាក់មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចយើង ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា : ខ្លួនពិតជាបានទទួលធានាធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅរបស់ឈ្មោះ ហាង ទៀង និងធ្វើសំបុត្របញ្ជាក់កំណើតរបស់កូនប្រុសឈ្មោះ ហាង ពន្លឺ ក្នុងតម្លៃ ៧៥០ USD (ប្រាំពីររយហាសិបដុល្លារអាមេរិក) ប្រាកដមែន ហើយការធ្វើសំបុត្របញ្ជាក់កំណើត និងឯកសារនេះ ខ្លួនយកតែឈ្មោះសាមីខ្លួនតែប៉ុណ្ណោះ មិនទាមទារឯកសារអ្វីនោះទេ  ហើយខ្លួនប្រគល់បន្តឱ្យទៅឈ្មោះ សាន ដឿន ភេទប្រុស  រស់នៅភូមិព្រៃភ្នៀត  ឃុំសំឡី  ស្រុកកំពង់រោទ៍ទទួលធ្វើបន្ត ហើយពេលធ្វើបាន រូបខ្លូននិងគាត់បានណាត់គ្នានៅជីភូ ដើម្បីយកឯកសារក្លែងក្លាយនោះឱ្យឈ្មោះទៀង   ។

ក្រោយមកសមត្ថកិច្ចក៏បានស្រាវជ្រាវ ហើយក៏នាំឈ្មោះសាន ដឿន មកសាកសួរ ហើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរួមគំនិតគ្នា ធ្វើឯកសារក្លែងក្លាយពិតប្រាកដមែន ។

ក្រោយពីបានចម្លើយសារភាពរួច លោកអធិការក៏បានរាយការណ៍សុំគោលការណ៏លោកឧត្តមសេនីយ៍ទោ ស្នងការ និងលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើ ពីបទក្លែងឯកសាធារណៈ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

ចំពោះវត្ថុតាង ដែលសមត្ថកិច្ចដកហូតបាន មានសំបុត្រកំណើតក្លែងក្លាយ ០១សន្លឹកឈ្មោះ ហាង ពន្លឺ និងអត្តសញ្ញាណប័ណ្ណ ក្លែងក្លាយ០១សន្លឹកឈ្មោះ ភឿង ឌឹក ផងដែរ។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ងធ្វើការសួរនាំជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖ សុថាន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print