អនុព័ន្ធការងារអមស្ថានទូត បានទៅទទួលស្វាគមន៍បងប្អូនពលករបន្តអាណត្តិនៅប្រលានយន្ដហោះអ៉ីនឆន់ សរុបចំនួន៩៩នាក់

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ ៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ អនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំ សាធារណរដ្ឋកូរ៉េ បានទៅទទួលស្វាគមន៍បងប្អូនពលករបន្តអាណត្តិនៅប្រលានយន្ដហោះអ៉ីនឆន់ សរុបចំនួន៩៩នាក់។

អនុព័ន្ធការងារបានសំណេះសំណាល និងលើកទឹកចិត្តឱ្យខិតខំប្រឹងប្រែងធ្វើការ ប្រយ័ត្នប្រយ៉ែងជៀសវាងគ្រោះថ្នាក់ការងារ ការថែទាំសុខភាព និងការចេះរំសាយអារម្មណ៍កាត់បន្ថយស្រ្ដេសនៅពេលទំនេរជាដើម។

សូមបញ្ជាក់ថា ៖ ស្ថានទូតកម្ពុជាប្រចាំ សាធារណរដ្ឋកូរ៉េ បានសេចក្ដីជូនដំណឹង ស្ដីពីការបន្តសេវាផ្ដល់លិខិតឆ្លងដែនធម្មតា ជូនបងប្អូនប្រជាពលរដ្ឋខ្មែរនៅសា.កូរ៉េ៖
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ មានសេចក្ដីសោមនស្សរីករាយ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ជ្រាបថា ដោយបានទទួលគោលការណ៍ដ៏ខ្ពង់ខ្ពស់ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ថានទូតនឹងបន្តសេវាផ្ដល់លិខិតឆ្លងដែនធម្មតានៅសាធារណរដ្ឋកូរ៉េ ចំនួន ៦០ ថ្ងៃទៀត ដោយគិតចាប់ពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ (ចាប់ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ ជារៀងរាល់សប្ដាហ៍)។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គ្រប់ពេលតែងយកចិត្តទុកដាក់ដល់បងប្អូន កម្មករ កម្មការិនី ក្នុងនិងក្រៅប្រទេស ស្វែងរកវិនិយោគទុន«ទាក់ម៉ូយ» ឱ្យបណ្តាក់ទុនរកសុីនៅកម្ពុជា ដើម្បីស្រូបយកកម្លាំងពលកម្មក្នុងស្រុក ឱ្យប្រជាពលរដ្ឋមានការងារធ្វើ និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិប្រទេសក្នុងតំបន់ និងពិភពលោក កាន់តែមានទំហំវិនិយោគរីកដុះដាល ពិសេសយកចិត្តទុកដាក់លើពលករខ្មែរដែលទៅធ្វើការនៅបរទេស ដោយមានស្ថានទូតជាសេនាធិការ ទំនាក់ទំនងជាមួយអាជ្ញាធរនៅទីនោះ ការពារដល់កម្មករ កម្មសិក្សា និស្សិត ។ល។ ប្រកបដោយសុវត្ថិភាព ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print