ការលក់របស់ក្រុមហ៊ុន Ssangyong Motor បានកើនឡើង៨,២ភាគរយក្នុងខែកក្កដានេះ

ចែករំលែក៖

ក្រុមហ៊ុន Ssangyong Motor Co., បាន ឱ្យដឹងថាការលក់របស់ខ្លួនបានកើនឡើង ៨,២ភាគរយក្នុងខែកក្កដានេះដោយសារតែមានការកើនឡើងនៅក្នុងការនាំចេញ។

...

ក្រុមហ៊ុនផលិតរថយន្តនេះបានលក់រថយន្តប្រហែលជា១២.៧៨៤គ្រឿងទូទាំងពិភពលោកកាលពីខែមុនបើធៀបនឹងការលក់កាលពីខែមុនមួយទៀតដែលមាន ចំនួន១១.៨១៣គ្រឿង។

ការលក់ក្នុងស្រុកបានធ្លាក់ចុះ៨,១ភាគរយដល់ចំនួន៧.៥៤៦គ្រឿងក្នុងខែកក្កដានេះ ខណៈដែលការនាំចេញវិញបានកើនឡើង៤៥,៣ភាគរយដល់ចំនួន៥.២៣៨ គ្រឿង។

ក្រុមហ៊ុននេះបានបន្ថែមទៀតថា ការនាំចេញខែកក្កដាបានកើនឡើង៤៥,៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដោយសារតែការលក់របស់ក្រុមហ៊ុននៅក្នុងទីផ្សារសហភាពអឺរ៉ុបកើនឡើង។

នៅក្នុងខែកក្កដានេះក៏មានការកត់សម្គាល់ជាលើកដំបូងនៅក្នុងរយៈពេល ១៦ខែដែលការនាំចេញរថយន្តទៅបរទេសរបស់ក្រុមហ៊ុននេះបានកើនឡើងលើស ៥.០០០គ្រឿងផងដែរ។

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំនេះ ការលក់របស់ក្រុមហ៊ុន Ssangyong បាន កើនឡើងដល់៧,២ភាគរយដល់ចំនួន ៨៧.២៧១គ្រឿង ជាមួយនឹងការលក់ក្នុងស្រុកមានចំនួន៥៨.២៤២គ្រឿងពោលគឺកើនឡើង៨,៦ភាគរយហើយនឹងការលក់នៅបរទេសមានចំនួន២៩.១១៩គ្រឿង ពោលគឺកើនឡើង៤ភាគរយ៕

Ss

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print