រថយន្ត​បី​គ្រឿង​បុក​បន្ត​កន្ទុយ​គ្នា​រងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖ជនជាតិ​បរទេស​ម្នាក់​បានបេីក​រថយន្ត​ម៉ាក​toyota prius ខ្វះ​ការ​ប្រុងប្រយ័ត្ន​ក៏ជ្រុល​ទៅ​បុុក​និង​រថយន្ត​lexus ហេីយ​រថយន្ដ​lexus បន្ត​ជ្រុល​ទៅ​បុុក​និង​រថយន្ត​ IZUSU ពី​ក្រោយ​បណ្ដាល​ឲ្យ​រងការ​ខូចខាត​ ។

  ហេតុការណ៍​នេះ​ដែរ​បាន​កេីត​ឡើង​នៅ​វេលា​ម៉ោង​៦និង​៣០នាទីព្រលប់​ ថ្ងៃ​ទី​២៧​ ខែ​សីហា​ ឆ្នាំ​២០២៤​ ជិត​ស្ពាន​អាកាស​ស្ទឹង​មានជ័យ​ ផ្លូវ​២១៧​ សង្កាត់​ទំនប់ទឹក​ ខណ្ឌ​បឹង​កេង​កង​ រាជធានីភ្នំពេញ​ ។ 

    តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បានឱ្យ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​បុរស​ជាជន​ជាតិ​ស្បែក​ខ្មៅ​ម្នាក់​បានបេីក​រថយន្ត​ម៉ាក​ toyota prius ពណ៌ប្រផេះ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BF 8101 បេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧ទិសដៅ​ពី​ លិច​ទៅ​កេីត​ លុះ​មក​ដល់​ចំនុច​កេីត​ហេតុ​ ខណៈ​ផ្លូវ​កំពុង​តែ​ចង្អៀត​ ហេីយ​អ្នក​បេីក​បរ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ផង​នោះ​ ក៏ជ្រុល​ទៅ​បុុក​និង​រថយន្ត​ម៉ាក​ lexus GS 300 ពណ៌ខ្មៅ​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 2C 6751 ដែល​បេីក​ដោយ​បុរស​ម្នាក់​ពី​ក្រោយ​ហេីយ​រថយន្ដ​lexus ក៏បន្ត​ជ្រុល​ទៅ​បុុក​និង​រថយន្ត​ម៉ាក​ IZUSU D’MEX ពណ៌ស​ទឹក​ប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AK 9185 បន្ថែម​ទៀត​ ដែល​ធ្វើឲ្យ​រថយន្ដ​ ម៉ាក​IZUSU រងការខូចខាត​ ផ្នែក​ខាង​ក្រោយ​តិចតួច​  ចំនែក​រថយន្ត​ lexus រងការ​ខូចខាត​ផ្នែក​ខាង​មុខ​និង​ផ្នែក​ខាង​ក្រោយ​  រីឯរថយន្ត​បង្ក​toyota prius រងការ​ខូចខាត​ផ្នែក​ខាង​មុខ​តិចតួច​   

    ក្នុង​ករណី​នេះ​ផងដែរ​ ភាគី​ទាំង​សងខាង​បានធ្វេី​ការ​សម្របសម្រួល​ ដោយ​ខាង​រថយន្ត​IZUSU រងការខូចខាត​តិចតួច​មិន​ចង់​មាន​រឿង​វែងឆ្ងាយ​ ក៏សម្រេច​មិន​ទាម​ទារ​សំណង​ ហេីយបន្ត​ដំណើរ​ទៅ​មុខ​ទៀត​   

  ក្រោយ​កេីតហេតុ​នៅសល់​តែ​រថយន្ត​២គ្រឿង​ធ្វើ​ការ​ចរចា​គ្នា​ជា​បន្ត​ទៀត​ ដោយ​ខាង​រថយន្ត​toyota prius សុខ​ចិត្ត​យក​រថយន្ត​lexus ទៅ​​ជួសជុល​ឲ្យវិញ​ដេីម្បី​បញ្ចប់​រឿង​តែ​ម្ដង​  ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print