Liverpool នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម West Ham ខណៈ Barrow ប៉ះ Chelsea នៅ League Cup ជុំទី៣

ចែករំលែក៖

ក្រុម Liverpool ដែលជាម្ចាស់ជើងឯក League Cup នឹងចាប់ផ្តើមការពារតំណែងជើងឯករបស់ខ្លួនដោយទទួលស្វាគមន៍ក្រុមភ្ញៀវ West Ham ក្នុងការប្រកួតជុំទី៣។ ការប្រកួតនៅ Anfield គឺជាការប្រកួតមួយក្នុងចំណោមការប្រកួត Premier League ទាំង៣ដែល Everton ប៉ះ Southampton នៅ Goodison Park និង Brighton ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Wolves នៅ Amex Stadium។

ក្រុម Barrow មកពីក្របខ័ណ្ឌអង់គ្លេស League Two សម្រាប់ការឈានទៅជុំទី៣ ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៦៧-១៩៦៨ គឺជាដំណើរឆ្ពោះទៅរកការប្រកួតដោយត្រូវប៉ះ Chelsea ខណៈដែល AFC Wimbledon ដែលបានផ្តួលក្រុម Ipswich នៅ Premier League ដោយបាល់ប៉េណាល់ទីក្នុងជុំទី២នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Newcastle ។

ក្រុមកាំភ្លើងធំ Arsenal ប៉ះ Bolton Wanderers នៅកីឡដ្ឋាន Emirates ដោយ Manchester United ស្វាគមន៍ Barnsley មកកាន់ Old Trafford។ ក្រុមជើងឯក Manchester City នៅ Premier League នឹងទទួលក្រុមជើងឯក Watford នៅកីឡដ្ឋាន Etihad ខណៈ Aston Villa និង Tottenham ត្រូវបានប្រគល់ឱ្យទៅ Wycombe និង Coventry។

ការប្រកួតជុំទី៣នេះនឹងធ្វើឡើងក្នុងសប្តាហ៍ដែលចាប់ផ្តើមពីថ្ងៃទី១៦ និង២៣ ខែកញ្ញា ដោយការប្រកួត Champions League និង Europa League ក៏ត្រូវបានកំណត់ក្នុងអំឡុងពេលនេះដែរ។ ខាងក្រោមនេះគឺជាក្រុមដែលត្រូវប៉ះគ្នាសម្រាប់ការប្រកួតជុំទី៣នៃពានរង្វាន់ League Cup៖

Liverpool ប៉ះ West Ham

Manchester City ប៉ះ Watford

Arsenal ប៉ះ Bolton

Manchester United ប៉ះ Barnsley

Wycombe ប៉ះ Aston Villa

Coventry ប៉ះ Tottenham

Walsall ប៉ះ Leicester

Brentford ប៉ះ Leyton Orient

Blackpool ប៉ះ Sheffield Wednesday

Preston ប៉ះ Fulham

Everton ប៉ះ Southampton

QPR ប៉ះ Crystal Palace

Stoke ប៉ះ Fleetwood

Brighton ប៉ះ Wolves

AFC Wimbledon ប៉ះ Newcastle

Chelsea និង Barrow ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print