ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីធ្វើឲ្យខូចខាតដោយចេតនា

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកខ្សាច់កណ្ដាលចាប់ខ្លួន ករណីធ្វើឲ្យខូចខាតដោយចេតនា ។ ករណីនេះបានកើតឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៩និង០០នាទី ​ ចំណុចភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះជន ង៉ែត ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរលក់បាយ មានទីលំនៅភូមិ/ឃុំ កើតហេតុ (ត្រូវជាបងបង្កើត)ជនសង្ស័យឈ្មោះជន ជាតិ ហៅចយ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ វិហារសួគ៌ជើង ឃុំ វិហារសួគ៌ ស្រុក ខ្សាច់កណ្ដាល ខេត្ត កណ្ដាល(ត្រូវជាប្អូនបង្កើត)។សម្ភារៈខូចខាត ៖
បែកឆ្នាំងដាំបាយអគ្គីសនីចំនួន០១ និងបាក់កៅអ៊ីជ័រចំនួន០១ ។ វត្ថុតាងចាប់យក ៖​ ដំបងឈើមូល ០១កំណាត់ ប្រវែង ៦០សង់ទីម៉ែត្រ
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាលបន្តអនុវត្តតាមនីតិវិធី ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print