ភ្នំពេញ ៖ ប្រាសាទ ដាវីន ! ក្លាយជាស្ត្រីខ្មែរមានស្វាមីដំបូងគេពីកម្ពុជាឡើងទៅប្រគួតកម្មវិធីMiss Universe 2024 ហើយទីបំផុត ! ប្រាសាទ ដាវីន ទទួលជ័យលាភីគ្រងមកុដកញ្ញាឯកចក្រវាឡកម្ពុជា ២០២៤ សំឡេងគាំទ្រឡើងកក្រើកស្ថានីយទូរទស្សន៍ CTN នារាត្រីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ដែលជាវគ្គចម្រុះចុងក្រោយ បេក្ខជន ៥រូប ជ្រើសរើសតែ១រូបសម្រាប់គ្រង មកុដ កញ្ញាឯកចក្រវាឡកម្ពុជា ២០២៤
ប្រាសាទ ដាវីន តារាពហុជំនាញ ជាមួយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ និយាយពាក្យក្នុងចិត្តនេះទៅកាន់អ្នកគាំទ្រភ្លាមៗ ថានាងជាស្ត្រីដៃ១០០ ករណី គ្រងមកុដ កញ្ញាឯកចក្រវាឡកម្ពុជា ២០២៤ មិនមែនជាឧបស័គ្គ ឬប៉ះពាល់រំខានដល់ គ្រួសាររបស់គាត់ទេ ដូចជាមួយស្វាមី កូន និងការងារគ្រប់យ៉ាង ! នាងប្រាប់ទៅពិភពលោកថា ស្រ្តីកម្ពុជាមានភាពរឹងមាំ គ្រប់កិច្ចការងាររបស់ខ្លួន លើគ្រប់វិស័យ ។
ទីបំផុតរាត្រីគ្រងមកុដកញ្ញាឯកចក្រវាឡកម្ពុជា ២០២៤ បានមកដល់ ហើយម្ចាស់មកុដគឺមិនអ្នកណាឆ្ងាយពីការទសទាយរបស់ទស្សនិកជនភាគច្រើនឡើយគឺអ្នកនាង ប្រាសាទ ដាវីន ។ នាងត្រូវបានទស្សនិជនអ្នកគាំទ្រហ៊ានដាក់ក្តីរំពឹងខ្ពស់ព្រោះតែនាងមានគុណសម្បត្តិសមត្ថភាព ទេពកោសល្យ និងរូបសម្រស់ស្អាតឲ្យលេចធ្លោរ ជាមួយនិងការតាំងចិត្តខ្ពស់។
ជាសារអបអរទៅកាន់នាងបានលើកឡើងពេញបណ្តាញសង្គមមុននេះក្រោយពីការប្រកាសលទ្ធផលកាលពីរាត្រីថ្ងៃទី២៩ ខែសីហានេះ។
នាងនឹងក្លាយជាស្ត្រីខ្មែរដំបូងគេដែលមានស្វាមី និងកូនពីកម្ពុជាចេញទៅប្រគួតនៅលើឆាកអន្តរជាតិ នៅប្រទេសម៉ិចសិចកូចុងឆ្នាំ ២០២៤នេះ។ ក្នុងបទសម្ភាសន៍ផ្ទាល់ក្រោយគ្រង់មកុដភ្លាម នាងបានលើកឡើងបែបនេះថា៖ (កាត់បទសម្ភាសន៍ដាក់) មានវីដេអូ ៕