ភ្នំពេញ៖ ក្រុមស្រ្តីរកសីុផ្លូវភេទនិងជនអនាថាសរុប១៧នាក់ ដែលនាំគ្នាពពាក់ពពូនបង្កភាពអនាធិបតេយ្យនៅម្ដុំវត្តភ្នំនិងតាមសួនច្បារមុខស្ថានទូរអាមេរិក ធ្វើឲ្យអជ្ញាធរមូលដ្ឋានឈឺក្បាលនិងការចុះចាប់បញ្ជូនទៅមន្ទីរសង្គមកិច្ចមិនចេះចប់មិនចេះហើយ
អាជ្ញាធរសង្កាត់វត្តភ្នំ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំពីលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ក្នុងការរៀបចំសណ្តាប់ឲ្យមានរបៀបរៀបរយឲ្យបានល្អប្រសើរ នៅក្នុងមូលដ្ឋាននិងជាពិសេសទៀតនោះគឺបញ្ហាក្រុមស្រ្តីរកសីុផ្លូវភេទ និងជនអនាថា ដែលអជ្ញារធរឈឺក្បាលក្នុងការចាប់បញ្ជូនទៅអប់រំមិនចេះអស់មិនចេះហើយពោលគឺចាប់ហើយត្រឡប់មកវិញ ហើយនាំគ្នាមកពពាក់ពពូនប្រមូលផ្តំុបង្កភាពរញ៉េរញ៉ៃធ្វើឲ្យបាត់បង់សណ្តាប់យ៉ាងខ្លាំងនៅតាមសួនច្បារក៏ដូចជានៅបរិវេណរម្យមណីយដ្ឋានប្រវត្តិសាស្រ្ត្ត្តវត្តភ្នំ នោះ ដូច្នេះហើយទើប លោកអភិបាលខណ្ឌដូនពេញបានបញ្ជាឲ្យអជ្ញាធរប៉ុស្តិ៍និងសង្កាត់ទាំងអស់ត្រូវតែបន្តចុះចាប់ប្រមូលបោសសំអាតក្រុមស្រ្តីរកសីុផ្លូវភេទនិងក្រុមជនអនាថាឲ្យអស់ពីមូលដ្ឋានរបស់ខ្លួនតែម្តងដើម្បីបញ្ជូនមកសាលាខណ្ឌនិងបញ្ជូនបន្តទៅអប់រំនៅមន្ទីរសង្គមកិច្ច។
ក្នុងប្រតិបត្តិការណ៍បន្តបន្ទាប់នោះដែរលោកបញ្ជាក់ទៀតថា កម្លាំងគណៈបញ្ជាការឯកភាពប៉ុស្តិ៍និងសង្កាត់វត្តភ្នំ
បានចុះប្រមូល ជនអនាថា និងស្ត្រីរកសុីផ្លូវភេទនៅជុំិញស្ថានទូតអាមេរិក ជុំវិញវត្តភ្នំ បានចំនួនសរុប១៧នាក់ស្រី១៣នាក់និងខ្ទើយ២នាក់ជាក្រុមរកសុីផ្លូវភេទ រួចបញ្ចូនទៅមន្ទីរសង្គមកិច្ចដើម្បីធ្វើការអប់រំ ៕
ដោយ៖ ស ដារ៉ា