Lexus Gs300 សាកកម្លាំងជាមួយគល់ស្ពានអាកាសក្បាលថ្នល់បណ្ដាលឲ្យមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់និងស្រាល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក Lexus Gs300 ក្នុងងល្បឿនលឿនជ្រុលទៅបុកគល់ស្ពានអាកាសក្បាលថ្នល់ រថយន្តខូចខាតផ្នែកខាងមុខទាំងស្រុង ដែលបណ្តាលឲ្យមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់និងស្រាល។

...

ករណីនេះកើតឡើងវេលាម៉ោង៤និង២០នាទីទៀបភ្លឺុថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងលើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក Lexus Gs300 ពណ៌ស គ្មានស្លាកលេខ បើកដោយបុរសម្នាក់ និងរួមដំណើរជាមួយពីរនាក់ទៀត បានបើកក្នុងទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុខាងលើ អ្នកបើកបររថយន្តបានរ៉េចង្កូតជ្រុលទៅបុកជាមួយគល់ស្ពានអាកាសយ៉ាងពេញទំហឹង និងបណ្តាលឲ្យអ្នកជិះនៅក្នុងរថយន្តទាំងអស់រងរបួសធ្ងន់និស្រាល ហើយត្រូវបានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនភ្លាមៗងដែរ ចំណែករថយន្ត ខូចខាតផ្នែកខាងមុខទាំងស្រុង។

ក្រោយពេលកើតហេតុរថយន្តបង្កត្រូវសមត្ថកិច្ចធ្វើការវាស់វែងហើយស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយជាក្រោយ៕

1 2

ដោយ៖ សរស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print