ខេត្តព្រះសីហនុ ៖ មានករណីបាញ់ប្រហារគ្នាដោយអាវុធ រវាងជនជាតិចិនពីរក្រុម នៅសណ្នាគារសមុទ្រខៀវ នៃខេត្តព្រះសីហនុ នៅយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បណ្តាលឱ្យមានអ្នករងរបួសចំនួន ៣នាក់ ក្នុងនោះមានជនជាតិចិន ២នាក់ និងម្នាក់ទៀត ជាសន្តិសុខធ្វេីការនៅទីនោះ។ នេះជាព័ត៌មានបឋម ! ដែលទទួលបាននៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ។
ក្នុងករណីនេះ ក្រោយកេីតហេតុសមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ បានចំនួន ៧នាក់ នាំខ្លួនយកមកធ្វើការសាកសួរ។
ចំពោះព័ត៌មានលម្អិតយើងនឹងធ្វើការផ្សព្វផ្សាយបន្តទៀត បើសមត្ថកិច្ចបញ្ជាក់ពីរបាយការណ៍ផ្លូវការ ៕
...