ចិនចោទប្រកាន់អាមេរិកថា ជាអ្នកនៅពីក្រោយការធ្វើបាតុកម្មនៅហុងកុង

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងប៉េកាំង បានចោទប្រកាន់អាមេរិកថា បានសហការជាមួយក្រុមបះបោរនៅហុងកុង និងកោះតៃវ៉ានដើម្បីបំផ្លាញចិន ធ្វើឲ្យចិនធ្លាក់ក្នុងភាពចលាចលនយោបាយ។

...

នៅក្នុងឃ្លីបវីដេអូមួយរបស់ចិនបានបញ្ចាក់ថា ក្រុមទាមទារផ្តាច់ខ្លួននៅទីប៊េ ស៊ីនជាំង តៃវ៉ាន និងហុងកុង គឺមេខ្លោងរបស់ពួគគេស្ថិតនៅក្រោមការបញ្ជាពីប្រទេសលោកខាងលិចដើម្បីបំផ្លាញសុខសន្តិភាពស្ថេរភាពនៅក្នុងប្រទេសចិន ។ ខាងក្រោយនៃហេតុការណ៍ក្រោកឈរឡើងប្រឆាំងនិងរដ្ឋាភិបាលចិនដីកោកគឺអាមេរិក។

នៅក្នុងអត្ថបទមួយបានផ្សាយតាមបណ្តាញ Weibo បានស្នើដល់ពលរដ្ឋគួតែប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើបដិវត្តពណ៌ ហើយបើយើងខ្វះការប្រុងប្រយ័ត្នទេនោះភាពសុខសានរបស់ចិននិងត្រូវបាត់បង់ ដូចនៅក្នុងប្រទេសស៊ីរីនិងអីរ៉ាក់ជាដើម។

លើសពីនេះទៅទៀតមេដឹកនាំវ័យក្មេងអាយុ១៩ឆ្នាំនៃក្រុមនិស្សិតក្នុងការធ្វើបដិវត្តនៅកោះហុងកុងក៏បានបង្ហាញឃ្លីបវីដេអូ ថា ជាកម្លាំងដែលអាមេរិកនៅពីក្រោយខ្នង ។ កន្លងមកនិស្សិតនោះត្រូវបានតុលាការហុងកុងកាត់ទោសពីបទធ្វើបាតុកម្មខុសច្បាប់កាលពីឆ្នាំ២០១៤។

ក្រៅពីហុងកុង ចិនក៏បានចោទប្រកាន់អាមេរិកថា បាននៅពីក្រោយសកម្មភាពនានាប្រឆាំងចិនដោយបានគាំទ្រក្រុម បដិវត្តនៅទីប៊េ និងតៃវ៉ាន់ ។ កន្លងមកចិនបានប្រឆាំងទៅនឹងសកម្មភាពដែលលោកអូបាម៉ា ស្វាគមន៍សម្តេចសង្ឃដាលៃឡាម៉ា ដែលជាមេដឹកនាំបដិវត្តនៅទីប៊េ ។

ក្រៅពីនេះអាមេរិកក៏បានគាំទ្រតៃវ៉ាន់ ដោយបើកជំហរក្នុងការជួយឲ្យកោះនេះទទួលបានឯករាជ្យ ប៉ុន្តែរឿងរ៉ាវមិនដូចជាការស្មាន ដោយចិនបានគម្រាមវាយប្រហារប្រសិនបើឯករាជ្យនោះ ។ ចិនបានតម្រង់មីស៊ីលរាប់ពាន់ដើមសម្តៅទៅកោះតៃវ៉ាន់ ហើយប្រកាសថានឹងកម្ទេចកោះនោះប្រសិនជាប្រកាសឯករាជ្យផ្តាច់ខ្លួនចេញពីចិននោះ។

ក្រៅពីការលូកដៃចូលក្នុងវិវាទផ្ទៃក្នុងរបស់ចិន អាមេរិកក៏បានលូកដៃចូលក្នុងវិវាទរវាងចិននិងប្រទេសជិតខាងក្នុងនោះមានតំបន់សមុទ្រចិនភាគខាងត្បូង ដោយអាមេរិកបានគាំទ្រដល់ហ្វុីលីពី វៀតណាម ជាដើម ។ ជាច្រើនលើកច្រើនសារចិនបានគម្រាមដល់អាមេរិកឲ្យចាកចេញពីតំបន់សមុទ្រចិនភាគខាងត្បូង ប៉ុន្តែអាមេរិកមិនចាក់ចេញឡើងដោយប្រកាសថា អាមេរិកការពារផលប្រយោជន៍និងសេរីភាពក្នុងការធ្វើចរាចរណ៍នៅដែនសមុទ្រអន្តរជាតិ៕

HONGKONG-CHINA/ 1 (2) 1 (3)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print