ជនជាតិចិន បេីករថយន្តងោកមួយភាំងបុកបង្កាន់ដៃស្ពានពេញទំហឹង រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិន បានបេីករថយន្តស្តារិចមួយគ្រឿងរេចង្កូតទៅបុកបង្កាន់ដៃស្ពានបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមនុស្សរងរបួស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឡេីងកាលពីវេលាម៉ោង ២ និង២០នាទីរសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុនោះ គេឃេីញរថយន្តស្តារិច មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាក លេខភ្នំពេញ 2BY-8408 បេីកបរដោយជនជាតិចិនម្នាក់ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ ទិសដៅពីលិចទៅកេីត ក្នុងល្បឿនលឿនល្មម ខណៈមកដល់កន្លែងកេីតហេតុ នឹងហេតុអ្នកបេីកបរងុកមួយភាំង ក៏រេចង្កូតបុកបង្កាន់ដៃស្ពាន ចំពីមុខ បណ្ដាលឲ្យរងការខូចខាត យ៉ាងដំណំ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡេីយ ។
ក្រោយ កេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងសហការជាមួយជំនាញចរាចរណ៍ធ្វេីការវាស់វែងយករថយន្តបង្កខាងលេីទៅ រក្សា ទុក នៅ អធិការ ដ្ឋាន នគរបាល ខណ្ឌ ដង្កោ ដេីម្បី រង់ចាំ ដោះស្រាយគ្នាតាមនីតិវិធីនាពេលក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print