ភ្នំពេញ ៖ ថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការស្រាវជ្រាវផ្អែកលើការស្ទង់មតិ (Opening Ceremony of Training on Survey -Based Research) ដើម្បីផ្តល់នូវចំណេះដឹង, ជំនាញ, បទពិសោធ និងឧត្តមានុវត្តន៍ ជូនសិក្ខាកាមក្រសួងអធិការកិច្ចលើវិធីសាស្ត្រនៃការស្រាវជ្រាវផ្អែកលើការស្ទង់មតិ ដែលមានមូលដ្ឋានវិទ្យាសាស្ត្រ ដោយមាន លោកគ្រូឧទ្ទេសជាជនជាតិខ្មែរ និងបរទេសមានបទពិសោធយូរឆ្នាំលើការងារនេះ តាមរយៈទ្រឹស្តី លំហាត់អនុវត្ត និងការពិភាក្សាជាក្រុម។
ពិធីដ៏មានសារៈសំខាន់នាព្រឹកនេះ មានការអញ្ជើញចូលរួមពី លោកស្រី Meloney Lindberg (មេឡូនី លីនប៊ឺក) ប្រធានអង្គការមូលនិធិអាស៊ី ប្រចាំនៅកម្ពុជា (The Asia Foundation) លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង លោកគ្រូឧទ្ទេស និងសហការី មកពីអង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា លោក លោកស្រី ជាសិក្ខាកាមក្រសួងអធិការកិច្ចសរុបចំនួន ២៥០នាក់ នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ច៕