យន្តហោះឆាបឆេះពេលចុះចតអ្នកដំណើរ​៣០០នាក់រួចផុតពីក្តីស្លាប់

ចែករំលែក៖

ដោយសារតែការឆ្នៃប្រឌិតឆ្លាតវៃ និងក្រុមពហុនិការឆ្នើម អ្នកដំណើនៅលើយន្តហោះប៊ូអិន 777-300 របស់ក្រុមហ៊ុនអាកាសចរណ៍ Imirates រួចផុតពីក្តីស្លាប់បើទោះបីជាយន្តហោះឆាបឆេះសន្ធោសន្ធៅពេលចុះចតក្តី។

...

គ្រោះថ្នាក់ខាងលើកើតឡើងទៅលើយន្តហោះ Boeing 777-300 របស់ក្រុមហ៊ុន Imirates  ដូចទៅនឹងយន្តហោះ Boeing 777-200 របស់ក្រុមហ៊ុន Asian Airlines ដែលចុះចតនៅទីក្រុង San Francisco អាមេរិក។ ហេតុការចុះចតនាពេលនោះធ្វើឲ្យខ្លួនយន្តហោះប៉ះទៅទីលានយ៉ាងខ្លាំង បណ្តាលឲ្យឆាប់ឆេះតែម្តង។ ហេតុការនោះកើតឡើងនៅឆ្នាំ២០១៣ ដោយនៅលើយន្តហោះមានអ្នកដំណើរដល់ទៅ ២៩១នាក់ ប៉ុន្តែមានអ្នកស្លាប់តែ៣នាក់ប៉ុណ្ណោះ។

ហើយនៅក្នុងហេតុការគ្រោះថ្នាក់កាលពីថ្ងៃទី០៣ ខែសីហា កន្លងមកនេះ គឺមិនមានអ្នកស្លាប់នោះឡើយ បើទោះបីយន្តហោះត្រូវឆាប់ឆេះស្ទើតែទាំងស្រុងនៅផ្នែកខាងលើក្រោយម៉ាស៊ីផ្ទុះ។ ស្ទើតែគ្មានអ្នកជឿរថា អ្នកដំណើរទាំង ៣០០នាក់ព្រមទាំងក្រុមពហុនិកាក្នុងជើងហោះហើរលេខ ៥២១ ហោះហើរចេញពីឥណ្ឌាទៅកាន់ឌូបៃ រួចផុតពីក្តីស្លាប់ទាំងអស់។

ក្នុងហេតុការណ៍នោះផងដែរអ្នកពន្លត់អគ្គិភ័យម្នាក់បានស្លាប់ក្នុងពេលកំពុងបំពេញបេសកម្មពន្លត់អគ្គិភ័យនោះ។ ហេតុការខាងលើគឺជាគ្រោះថ្នាក់អាក្រក់បំផុតសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលមិនធ្លាប់មានរយៈពេលជាង ៣០ឆ្នាំកន្លងមកហើយ។

តាមលទ្ធផលស្រាវជ្រាវជាបឋមយន្តហោះដែលជួបគ្រោះថ្នាក់នៅថ្ងៃទី០៣ ខែសីហា នេះ ដោយសារតែខ្យល់ដាច់ ហេតុការណ៍នេះធ្វើឲ្យផ្លាស់ប្តូរល្បឿនខ្យល់ និងប្តូរទិសដៅភ្លាមៗក្នុងរយៈពេលខ្លីបំផុត ទើបបណ្តាលឲ្យមានគ្រោះថ្នាក់ពេលហោះហើរ។

នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី០៣ ខែសីហា ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបញ្ចាក់ថា ជើងហោះហើរលេខ EK521 ជួបហេតុការអាក្រក់ពេលចុះចតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិទីក្រុងឌូបៃ នៅវេលាម៉ោង១២និង៤៥នាទីម៉ោងក្នុងតំបន់ថ្ងៃទី០៣ ខែសីហា ។ អ្នកដំណើរទាំងអស់រួមទាំងក្រុមពហុនិការរួចផុតពីក្តីស្លាប់។

កត្តាដំបូងដែលជួយឲ្យអ្នកដំណើរ ២៨២នាក់និងក្រុមពហុនិកា១៨នាក់រួចផុតពីក្តីស្លាប់គឺដោយសារបច្ចេទេសផលិតយន្តហោះនិងក្រុមពហុនិការទទួលបានការហ្វឹកហាត់ខ្ពស់។ ក្រុមបុគ្គលិកអ្នកបម្រើលើយន្តហោះត្រូវបានបណ្តុះបណ្តាលក្នុងការជម្លៀសអ្នកដំណើរទាំងអស់នៅលើយន្តហោះក្នុងរយៈពេលតែ៩០វិនាទីប៉ុណ្ណោះពេលមានហេតុការឆេះយន្តហោះ។ មួយវិញទៀតជាតិជ័រនិងក្រណាត់នៅលើយន្តហោះបានផលិតឡើងមានការទប់ស្កាត់ភ្លើងឆេះ ហើយបើទោះបីឆេះក្តីក៏មិនអាចបញ្ចេញផ្សែងពុលនោះដែរ ។ ពេលយន្តហោះឆេះផ្សែងបានសម្លាប់មនុស្សច្រើនជាងភ្លើង។

មួយវិញទៀតកៅអីអង្គុយនៅលើយន្តហោះ Boeing 777-300 អាចស៊ូទ្រាំបាននឹងការប៉ះទង្គិចខ្លាំងជាងទំនាញផែនដីដល់ទៅ ១៦ដង ហើយមិនរបួត ឬបាក់ពេលប៉ះទង្កិចខ្លាំនោះឡើយ៕

1 (3)

1 (1)

1 (2)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print