ឃាត់ខ្លួនជនសង្ស័យ១១នាក់រួមទាំងវត្ថុតាង និងសម្ភារៈ ពាក់ព័ន្ធករណីជីកដីរុករករ៉ែ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចសមត្ថកិច្ចធ្វើការបង្រ្កាបដោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១១នាក់រួមទាំងវត្ថុតាង និងដកហូតសម្ភារមួយចំនួន ពាក់ព័ន្ធករណីជីកដីរុករករ៉ែដោយគ្មានលិខិតអនុញាតិ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ស្រុកភ្នំក្រវាញ នាព្រឹកថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នេះ ។

សេចក្ដីរាយការណ៍ពីអាជ្ញាធរដដែលឲ្យដឹងទៀតថា សមត្ថកិច្ចសហការដឹកនាំដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់  ឈានដល់ធ្វើការបង្រ្កាបជនសង្ស័យរួមទាំងឧបករណ៍(ម៉ាស៊ី និងដកហូតសម្ភារជាវត្ថុតាង)ខាងលើ ធ្វើឡើងស្ថិតនៅភូមិរគោ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

សេចក្ដីរាយការណ៍ឲ្យដឹងទៀតថា ជាលទ្ធផល កម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ទី-១ ឈ្មោះ ម៉ឹល ទេវី ភេទស្រី អាយុ ៤៧ឆ្នាំ(ម្ចាស់ផ្ទះ)។ ទី-២ ឈ្មោះ វិត វិបុល ភេទប្រុស អាយុ ៣៣ឆ្នាំ ទី-៣ ឈ្មោះ វិត នាង ភេទប្រុស អាយ ២៤ឆ្នាំ ទី-៤ ឈ្មោះ ង៉ែត ដុង ភេទប្រុស អាយុ ៥៦ឆ្នាំ ទី-៥ ឈ្មោះ ពិន សែម ភេទប្រុស អាយុ ១៨ឆ្នាំ អ្នកទាំង០៤នាក់នេះ មានទីលំនៅ ភូមិ.ឃុំ.ស្រុកដងទង់ ខេត្តកំពត ទី-៦ ឈ្មោះ គឹម ចាន់វណ្ណៈ ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅ ភូមិ.ឃុំដំណាក់ ស្រុកដងទង់ ខេត្តកំពត ទី-៧ ឈ្មោះ ទូច ជឿន ភេទប្រុស អាយុ ៤៥ឆ្នាំ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទី-៨ ឈ្មោះ កែន សុផា ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅ ភូមិព្រៃខ្លា ឃុំសឹង្ហ ស្រុកសំរោង ខេត្តកំពង់ស្ពឺ ទី-៩ ឈ្មោះ កេង សុយាង ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅ រាជធានីភ្នំពេញ ទី-១០ ឈ្មោះ ចែម ស្រីណៃ ភេទស្រី អាយុ ៥៧ឆ្នាំ មានទីលំនៅ ភូមិទួលសើរ ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី-១១ ឈ្មោះ ទឹម ផាន់ ភេទប្រុស អាយុ ៥៨ឆ្នាំ មានទីលំនៅ ភូមិត្រពាំងវែង ឃុំ.ស្រុកដងទង់ ខេត្តកំពត ។

សេចក្ដីរាយការណ៍បញ្ជាក់បន្ថែមទៀតថា ក្នុងនោះសមត្ថកិច្ចរិបអូស ដកហូតវត្ថុតាង និងសម្ភារៈរួមមមាន រថយន្តម៉ាក តូយ៉ូតា ព្រូស ពណ៏ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BF 7045 ១គ្រឿង និងម៉ាក RANGE ROVER ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2AI 6496 ចំនួន១គ្រឿងថែមទៀត ទូរស័ព្ទដៃចំនួន១៣គ្រឿងផងដែរ រួមទាំងសម្ភារៈជីកកាយដីមួយចំនួនទៀត និងម៉ាស៊ីន។ល។ ។

...

សេចក្ដីរាយការណ៍ដដែលបញ្ជាក់បន្ថែមបន្តទៀតថា បច្ចុប្បន្ន ជនសង្ស័យទាំងចំនួន១១នាក់ រួមទាំងឧបករណ៍(ម៉ាស៊ី)សម្ភារដែលបានដកហូត បញ្ជូនទៅបន្តនីតិវិធីនៅស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ ។ ពាក់ព័ន្ធករណីសមត្ថកិច្ចសហការបង្រ្កាប និងដកហូតសម្ភារជាវត្ថុតាង ពាក់ព័ន្ធករណីជីកកាយដីរុករករ៉ែខាងលើ គេមិនបានបញ្ជាក់អំពីរ៉ែប្រភេទអ្វីនោះទេ ខណៈប្រធានមន្ទីរជំនាញ(រ៉ែ និងថាមមពល)បញ្ជាក់តាមបច្ចេកវិទ្យា(វ័តអាប)នាព្រឹក ថ្ងៃដដែលនេះថា មិនដឹងដែរគេមិនសហការ ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print