ទ្រព្យសម្បត្តិពាក់កណ្តាលរបស់ខ្សែប្រយុទ្ធ Alvaro Morata នឹងត្រូវប្រគល់ឱ្យអតីតភរិយាក្រោយលែងលះ

ចែករំលែក៖

ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញ Alvaro Morata បានចែកផ្លូវគ្នាជាមួយនឹងភរិយារដែលជាតារាបង្ហាញម៉ូដកាលពីពាក់កណ្តាលខែសីហាហើយមូលហេតុដែលឈានដល់ការបែកបាក់នេះគឺព្រោះតែជម្លោះទៅលើទីលានក្រោយក្រុមអេស្ប៉ាញយកឈ្នះអង់គ្លេសលើកពានEuro 2024។
អតីតខ្សែប្រយុទ្ធ Chelsea វ័យ ៣១ ឆ្នាំ និង Alice Campello អាយុ ២៩ ឆ្នាំ រៀបការបាន ៧ ឆ្នាំ និងមានកូន ៤ នាក់ជាមួយគ្នា ខណៈដែលកីឡាករMorata ត្រូវបានចោទប្រកាន់ថាបានថតរូបជាមួយនារីផ្សេង។ បើតាមសារព័ត៍មានអេស្ប៉ាញតាមរយៈ Marca អ្នកទាំងពីរបាន ‘ឈ្លោះគ្នា’ នៅលើទីលាន បន្ទាប់ពីអេស្ប៉ាញបានផ្តួលអង់គ្លេសក្នុងវគ្គផ្តាច់ព្រ័ត្រ Euro 2024 នៅប្រទេសអាឡឺម៉ង់ ដោយAlice ចង់បានតែខ្លួននាង កូនៗ និងមិត្តភក្តិរបស់នាងនៅលើទីលានដើម្បីអបអរជាមួយ Morata ហើយមិនចង់ឱ្យឪពុកម្តាយ ឬក្រុមគ្រួសាររបស់ប្រធានក្រុមអេស្ប៉ាញមានវត្តមាន ដែលនាំឱ្យទំនាក់ទំនងរបស់ពួកគេធ្លាក់ចុះ
ហើយអ្វីៗបានអាក្រក់ទៅៗរហូតដល់ចែកផ្លូវគ្នា។
Morata ទើបតែបានចុះហត្ថលេខាជាមួយ AC Milan ក្នុងប្រទេសអ៊ីតាលីបន្ទាប់ពីលេងរ នៅ Atletico Madrid យៈពេលពីរឆ្នាំហើយថ្មីៗនេះបានបង្ហើបថាគាត់មានអារម្មណ៍មិនល្អបង្ខំឱ្យ ចាកចេញ ពីស្រុកកំណើតរបស់គាត់។
ប្រភពព័ត៍មានខាងលើក៏បានឲ្យដឹងថាមេធាវីរបស់ពួកគេកំពុងតែចាត់ចែងឯកសារលែងលះដោយការយល់ព្រមទាំងសងខាងហើយពួកគេក៏មិនចង់ឡើងតុលាការនោះទេចំណែក Morata កំពុងតែពិបាកចិត្តជាមួយនឹងការលែងលះហើយក៏មិនចង់ឲ្យមានបញ្ហាអ្វីកើតឡើង មិនទាមទារប្រាក់ចំណេញពីអាជីវកម្មរបស់ អតីតភរិយា ហើយនឹងអាចផ្តល់ទ្រព្យសម្បត្តិខ្លួនពាក់កណ្តាលទៀតផង៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print