ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ការជួបជុំរថយន្តទំនើបៗនៅសៀមរាបអាចទាក់ទាញភ្ញៀវទេសចរណ៍មកកម្ពុជា = បើមិនបានច្រើនក៏បានមួយចំនួនដែរ ថាអត់មិនអត់ទេ?
២- ដំណើរការព្រឹត្តិការណ៍សំខាន់ៗ គេគិតជាលក្ខណៈពិសេស = មិនគិតដូចថ្ងៃធម្មតាទេ កុំចេះតែទើសពេកពួកអាទើស ។
៣- គ្រាន់តែនិយាយស្មានៗ = មិនពិបាកទេ ដូចករណីអាគឹម សុខអញ្ចឹងស្អីក៏វាចេះដែរព្រោះវាចេះតែនិយាយឲ្យតែបាននិយាយមិនដឹងខុសត្រូវទេ ដោយថាខ្លួនឯងគ្រាន់បើ?
៤- រហូតដល់ ម៉ែន ណាត ងាប់ = ក៏ទឹកដីកម្ពុជាមិនទាន់បាត់បង់ផង។
៥- អា អុំ សំអាន ថាទាហ៊ានវៀតណាមនៅបង្កាត់និងនារីខ្មែរ = ឥឡូវជាង៤០ឆ្នាំហើយតើបង្កាត់បានកូនប៉ុន្មានលាននាក់ហើយ?
៦- ការរៃអង្គាសលុយសម្រាប់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន = បើសប្បុរសជនយល់ថាជាការបោកប្រាស់ដូចអា គឹម សុខ និយាយនឹងគ្មាននរណាចូលរួមច្រើនទេ។
៧- តែប្រជាជនកម្ពុជាគាំទ្រការរៃអង្គាសមូលនិធិកនេះយ៉ាងខ្លាំង = ទើបគ្រាន់តែមួយព្រឹប ប្រមូលបានរាប់សិបលានដុល្លាទៅហើយ។
៨- អាគឹម សុខ ថាចង់ឲ្យវៀតណាមចំណាយលុយធ្វើហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនជំនួសខ្មែរ = គិតមែនទែនទៅអាគឹម សុខចង់ប្រគល់ដីខ្មែរឲ្យវៀតណាមធ្វើម្ចាស់ទេតើ?
៩- ការនិយាយរបស់អា គឹម សុខ គ្មានតម្លាភាពទាល់តែសោះ = ព្រោះវានិយាយប្រលឹមប្រលុមៗ មិនច្បាស់លាស់ទៅតាមការស្រមើស្រម៉ៃរបស់វា។
១០- អា គឹម សុខ ថារាជរដ្ឋាភិបាលកម្ពុជាមិនហ៊ានធ្វើផ្លូវនៅជិតព្រំដែនទេ = ចាំមើលការជាក់ស្តែងតើដូចអា គឹម សុខ ថាមែនទេ? ៕