មេព្រៃចងចិញ្ចើម ខណៈអាវុធហត្ថចាប់រថយន្ដដឹកឈើប្រណិតប្រគល់អោយ!

ចែករំលែក៖

ពោធិ៍សាត់៖ អាវុធហត្ថស្រុកក្រគរ ស្ទាក់ចាប់រថយន្ដម៉ាកសាំយ៉ុងដឹកឈើប្រណិតជាង ១ម៉ែត្រគូប ប្រគល់ឱ្យមេព្រៃ ខណៈរថយន្ដខាងលើកំពុងចរាចរណ៍ដឹកជញ្ជូនឈើចេញពីស្រុកភ្នំក្រវាញ តាមបណ្ដោយផ្លូវជាតិលេខ៥ ។

1

ប្រតិបត្ដិការអាវុធហត្ថស្ទាក់ចាប់រថយន្ដដឹកជញ្ជូនឈើប្រណិតខាងលើ ប្រព្រឹត្ដឡើង លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចទីបញ្ជាការកងរាជអាវុធហត្ថស្រុកក្រគរ ស្ថិតក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ។

ប្រភពពីកម្លាំងកងរាជអាវុធហត្ថបានឱ្យដឹងថា រថយន្ដត្រូវបានបង្ក្រាបម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-3425 ដឹកឈើប្រណិតប្រភេទធ្នុងយកទៅប្រគល់ ឱ្យផ្នែករដ្ឋបាលព្រៃឈើក្រគរ ដើម្បីបន្ដនីតិវិធី ។

ប្រភពពីមន្ដ្រីរដ្ឋបាលព្រៃឈើបានឱ្យដឹងថា ឈើប្រណិតត្រូវបានកម្លាំងកងរាជអាវុធ ហត្ថធ្វើការបង្ក្រាបបានជាប្រភេទឈើប្រណិតធ្នង់ ចំនួន ៦២ (ដុំ-សន្លឹក) ស្មើនឹង ១.៥១០ម៉ែត្រគូប ។

ប្រភពនានាពីមជ្ឈដ្ឋានបានឱ្យដឹងថា រថយន្ដម៉ាកសាំយ៉ុងដឹកជញ្ជូនឈើប្រណិតត្រូវបានបង្ក្រាបខាងលើនេះ គេសង្កេតឃើញផ្លាស់ប្ដូរស្លាកលេខជាបន្ដបន្ទាប់ ប៉ុន្ដែក៏គេចមិនផុតពីខ្សែភ្នែកសមត្ថកិច្ចដែរ ហើយគេដឹកឈើប្រណិតខាងលើចេញស្រុកភ្នំក្រវាញ ឆ្ពោះទៅ រាជធានីភ្នំពេញជារៀងរាល់ថ្ងៃ តែការដឹកជញ្ជូនឈើប្រណិតបានខាងលើនេះ ដោយសារតែឈ្មួញខាងលើនេះ បង់លុយតាំងពីកន្លែងលើករហូតដល់កន្លែងដាក់ចុះ ។

ប្រភពបន្តទៀតថា រថយន្ដខាងលើនេះ កាលពីកន្លងមកសមត្ថកិច្ចចាប់ស្ទើររាល់ថ្ងៃ ប៉ុន្ដែចាប់យកតែលុយប៉ុណ្ណោះមិនដែលឃើញគេអនុវត្ដន៍តាមនីតិវិធីម្ដងណាឡើយ រហូតដល់ឈ្មួញដឹកជញ្ជូនឈើខាងលើ លែងខ្លាចសមត្ថកិច្ចបន្ដិចសោះ ដោយសារតែករណីយកលុយនោះឯង ដូច្នេះលើកនេះកម្លាំងកងរាជអាវុធហត្ថស្ទាក់ចាប់បាន ហើយបានប្រគល់ឱ្យជំនាញបន្ដតាមនីតិវិធី ។

ហើយគេជឿថាបញ្ហានេះ ជំនាញត្រូវអនុវត្ដន៍ឱ្យបានត្រឹមត្រូវ ហើយឈ្មួញដឹកជញ្ជូនឈើគួរតែទម្លាយអាថ៌កំបាំងពាក់ព័ន្ធនឹងសមត្ថកិច្ចតាមដឹងផ្លូវ បណ្ដាក់គ្នាដូចខ្យងយកលុយនាកន្លងមក ៕ប៉ឹម ពិន

...

2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print