ខេត្តព្រះសីហនុ៖ ដោយមានការធ្វេសប្រហែលនឹងខ្វះការទទួលខុសត្រូវពីបុគ្គលិក ស្ថានីយ៍រថភ្លើងលើបញ្ហាបិទចរាចរណ៍ពេលរថភ្លើងឆ្លងកាត់ បណ្តាលអោយរថភ្លើងបើកមកបុករថយន្តសុីទែនប្រេងក្រុមហ៊ុនតេលាខូចខាតផ្នែកខាងមុខជាដំណំកាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥។
សាក្សីនិយាយថាៈ រថយន្តប្រេងក្រុមហ៊ុនតេលាបានចេញដំណើរទៅរោងចក្រប្រេងកាតនៅចំណុចស្ទឹងហាវ តែដល់ចំណុចរថភ្លើងឆ្លងកាត់មិនមានអ្នកយាមកាមមើលការខុសត្រូវនឹងយប់ផងក៏បណ្តាលអោយរថភ្លើងបុករថយន្ត ហើយសំណាងល្អមិនបង្ករអោយមនុស្សរងរបួស គ្រាដែលរថយន្តសុីទែនមិនបានដឹកសាំង៕
...