សិស្សអាយុ១៤ឆ្នាំ នៅក្នុងរដ្ឋ Georgia អាមេរិក បានបាញ់ប្រហារទៅលើមិត្តរួមថ្នាក់ បណ្តាលឲ្យស្លាប់៤នាក់ ក្នុងនោះមានសិស្ស២នាក់ គ្រូបង្រៀនពីរនាក់ និង៩នាក់ទៀតរងរបួស។
ក្នុងពេលនេះអនុប្រធានាធិបតីអាមេរិកលោកស្រី ហារីស បានពណ៌នាការបាញ់ប្រហារនៅហ្សកហ្ស៊ីថាជា “សោកនាដកម្មដែលមិនអាចទទួលយកបាន” ដោយអំពាវនាវឱ្យមានការទប់ស្កាត់អំពើហិង្សាដោយកាំភ្លើងនៅទូទាំងសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន The Hill កាលពីថ្ងៃទី ៤ ខែកញ្ញា អនុប្រធានាធិបតីអាមេរិក Kamala Harris បានរៀបចំព្រឹត្តិការណ៍យុទ្ធនាការមួយនៅរដ្ឋ New Hampshire ។ នៅទីនេះ លោកស្រី Harris បាននិយាយអំពីការបាញ់ប្រហារនៅសាលារៀនមួយក្នុងរដ្ឋ Georgia ដែលបានបណ្តាលឲ្យមនុស្ស 13 នាក់រងរបួស។
នោះគឺជាបញ្ហាសំខាន់មួយនៃការបោះឆ្នោតនាពេលខាងមុខនេះ”។
នៅក្នុងសុន្ទរកថារបស់លោកស្រីអនុប្រធានាធិបតីសហរដ្ឋអាមេរិកក៏បានចែករំលែកចំណាប់អារម្មណ៍របស់ លោកស្រីចំពោះយុវជនជំនាន់ក្រោយនៅសហរដ្ឋអាមេរិក និងបានអំពាវនាវឱ្យបង្កើនវិធានការការពារសាលារៀន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ការបាញ់ប្រហារកាលពីថ្ងៃទី 4 ខែកញ្ញាបានកើតឡើងនៅវិទ្យាល័យ Apalachee ក្នុងទីក្រុង Winder រដ្ឋ Georgia ។ ហេតុការណ៍នេះបានបណ្តាលឲ្យមនុស្សយ៉ាងតិច៤នាក់ស្លាប់ និង៩នាក់ផ្សេងទៀតរងរបួស ។
ប៉ូលិសមូលដ្ឋានបានកំណត់អត្តសញ្ញាណជនសង្ស័យជាសិស្សនៅសាលានោះឈ្មោះ Colt Gray (អាយុ១៤ឆ្នាំ)។ មូលហេតុ និងប្រភេទកាំភ្លើងដែលជនសង្ស័យប្រើក្នុងការវាយប្រហារនោះគេមិនទាន់ដឹងនៅឡើយទេ។
ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ត្រូវបានគេជូនដំណឹងអំពីការបាញ់ប្រហារនេះ ហើយបានអំពាវនាវឱ្យគណបក្សសាធារណរដ្ឋ សហការជាមួយគណបក្សប្រជាធិបតេយ្យ ដើម្បីអនុម័ត “ច្បាប់សុវត្ថិភាពកាំភ្លើង” ៕
រូបថត: Reuters