ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ បានបង្ហោះលើផេកផ្លូវការ អបអរសាទរ ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានចាត់ទុកជា «គោលដៅវប្បធម៌ឈានមុខគេនៅអាស៊ីប្រចាំឆ្នាំ២០២៤» ដោយស្ថាប័នពានរង្វាន់ទេសចរណ៍ពិភពលោក (World Travel Award)។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ៖ នេះជាកិត្តិយសដែលព្រះរាជាណាចក្រកម្ពុជា សក្តិសមនឹងទទួលបាន ក្នុងនាមជាទឹកដីអច្ឆរិយៈ ដែលមានប្រាង្គប្រាសាទដ៏ល្អវិចិត្រ និងមរតកវប្បធម៌អរូបីដ៏សំបូរបែប។
លោកឧបនាយករដ្ឋមន្ត្រីបន្តថា ៖ ជាមួយនឹងមោទនភាពថ្មីនេះ ព្រះរាជាណាចក្រកម្ពុជានឹងកាន់តែមានភាពល្បីរន្ទឺសុះសាយកាន់តែខ្ពស់ឡើង ជាពិសេស ជំរុញកំនើនភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត ៕
...