ម្នាក់ធ្លាប់ជាប់គុក ម្នាក់ទៀតធ្លាប់ជាប់មណ្ឌលកែប្រែ ចេញមកវិញ ជក់គ្រឿងញៀនធម្មតា ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល ៖សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន កាលពីរសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុច ភូមិភូមិថ្នល់ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តកណ្តាលនាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ចំនួន ០២នាក់ មានឈ្មោះ ធួក រតន: ហៅ ភៀច អាយុ៣៨ឆ្នាំ មុខរបរ មិនពិត ទីលំនៅបច្ចុប្បន្ន ភូមិឃ្លាំងប្រាំ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ ធ្លាប់ជាប់ពន្ធនាគារចំនួន០១លើកនៅខេត្តកំពង់ស្ពឺ។ ទី២. ឈ្មោះ លី បញ្ញា អាយុ២៨ឆ្នាំ មុខរបរ មិនពិត ទីលំនៅបច្ចុប្បន្ន ភូមិឧដុង្គ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ ធ្លាប់ជាប់ក្នុងមណ្ឌលអប់រំចំនួន០១លើកខេត្តបន្ទាយមានជ័យ។

នៅថ្ងៃកើតហេតុ ថ្ងៃទី ០៥ ខែ ឆ្នាំ ២០២៤ វេលាម៉ោងកើតហេតុ កម្លាំងប៉ុស្តិ៏រដ្ឋបាលវិហារលួង បានទទួលព័ត៌មានពីប្រជាពលរដ្ឋនៅជាប់បន្ទប់ជួលលេខ១២ មានយីហោស្រីលាប បានរាយការណ៍មកកម្លាំងប៉ុស្តិ៍វិហារលួងថា÷ លឺសំលេងនិយាយគ្នារឿងជក់ថ្នាំគ្រឿងញៀន ។
ក្រោយពីបានទទួលព័ត៌មានដូច្នេះភ្លាម កម្លាំងនគរបាលប៉ុស្តិ័វិហារលួង ក៏បានសហការ មកផ្នែកជំនាញប្រឆាំងគ្រឿងញៀន ចុះទៅដល់កន្លែងកើតហេតុ ឃើញជនសង្ស័យកំពង់ធ្វើសកម្មភាពប្រើប្រាស់គ្រឿងញៀន ក៏បង្ក្រាប់ចាប់ឃាត់ខ្លួន និងចាប់យកវត្ថុតាងបានដូចខាងលើ យកមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ។

...

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿងបន្តអនុវត្តចាត់ការតាមនីតិវីធី៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print