ទំនាស់ពាក្យសម្ដីញាតិក្បែរខាង ឈានដល់ផ្ទុះហិង្សាកាប់គ្នា ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនយកទៅបន្តនីតិវិធី បន្ទាប់ពីបុរសរូបនេះបានប្រើហិង្សា(កាប់លើគូទំនាស់)ដែលជាញាតិក្បែរខាងគ្នា បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការបញ្ជាក់ពីលោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ ។

លោកស្នងការរងឱ្យដឹងទៀតថា ហេតុការណ៍ខាងលើបានកើតឡើងនៅក្នុងភូមិគៀន ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

លោកបញ្ជាក់ទៀតថា ជនសង្ស័យដៃដល់ឈ្មោះ ស៊ុយ សូយ ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ.ឃុំកើតហេតុ ។ ចំណែកជនរងរបួសឈ្មោះ ហង្ស សេងហាន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ ភូមិ.ឃុំជាមួយគ្នា(ជាប់របងគ្នា)។

...

លោកបានបញ្ជាក់បន្ថែមទៀតថា ជនរងរបួស(ហង្ស សេងហាន)របួសដៃខាងឆ្វេង និងខាងស្ដាំច្រើនកន្លែង និងចង្កេះខាងឆ្វេងផងដែរ ។ បច្ចុប្បន្ន ជនរងរបួស(ហង្ស សេងហាន)ត្រូវបានបញ្ជូនទៅព្យាបាល ចំណែកជនសង្ស័យដៃដល់(ស៊ុយ សូយ)សមត្ថកិច្ចនគរបាលឃាត់ខ្លួនយកមកបន្តនីតិវិធី។ មូលហេតុ ទំនាស់ពាក្យសម្ដីគ្នាខណៈរស់នៅជាប់របងគ្នា រួចបានប្រើប្រាស់ដាវជាអាវុធ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print