ភ្នំពេញ៖ លោក គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ាននៃកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ បានអនុញ្ញាតជូនលោក NAGASE Kensuke អគ្គរាជទូត និងជាអនុប្រធានបេសកកម្មថ្មីនៃស្ថានទូតជប៉ុនប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។
លោក គង់ ភោគ បានសម្តែងនូវការអបអរសាទរ និងជូនពរដល់លោក NAGASE Kensuke ក្នងឱកាសដែលលោកទទួលបានការតែងតាំងជាអគ្គរាជទូត និងជាអនុប្រធានបេសកកម្មថ្មីនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា។ ជាការឆ្លើយតប លោក NAGASE Kensuke បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះលោករដ្ឋលេខាធិការក្នុងការចំណាយពេលវេលាទទួលជួបលោក និងការជូនពរដ៏កក់ក្តៅ។
ជាមួយគ្នានេះ ភាគីទាំងពីរបានពិភាក្សាលើវិស័យកិច្ចសហប្រតិបត្តិការដែលមានសក្តានុពលក្រោមទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ជប៉ុន និងបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម៕ដោយ៖តារា