លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- ការថាមានសារាចរណ៍ណែនាំឲ្យខ្មែរជួយទំនុកបម្រុងជនជាតិវៀតណាម = នេះជាការប្រឌិតរបស់ប្រព័ន្ធផ្សព្វផ្សាយប្រតិកិរិយា?
២- គិតទៅអាក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនេះពិសពុលខ្លាំងណាស់ = ដើម្បីមហិច្ឆតារបស់ពួកវា វាហ៊ានធ្វើអ្វីៗទាំងអស់។
៣- រត់ចោលស្រុកនិងបានតែប្រឆាំងពីក្រៅប្រទេស = មិនបានការពារបូរណភាពទឹកដីកម្ពុជាបានទេផ្ទុយទៅវិញបានតែបំផ្លាញជាតិប៉ុណ្ណោះ?
៤- អា អុំ សំអាន យោងតែខ្លួនឯងមិនបានផង = បែរជាមកតាំងខ្លួនថាជាអ្នកស្នេហាជាតិ ជួយការពារទឹកដីស្អី?
៥- យុវជន៩នាក់ត្រូវចាប់ខ្លួន = អាស្រ័យលើទង្វើរបស់ខ្លួនដែលធ្វើសកម្មភាពបំផ្លាញជាតិតាមឧបាយកលទុច្ចរិតរបស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមក្រៅស្រុក។
៦- ក្រុមយុវជនដែលភ្លើតភ្លើនតាមការញុះញង់របស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមក្បត់ជាតិ = ត្រូវជាប់គុក បាត់អនាគតអត់អំពើ?
៧- តាមអ្នកមនោគមន៍វិជ្ជាលំអៀងធ្វើទំនាក់ទំនងជាមួយចិនមិនល្អទេ = តែបើទាក់ទងជាមួយប្រទេសចក្រពត្តិទើបល្អ?
៨- ប្រទេសគេគេខិតខំរកទីផ្សារពលកម្មនៅបរទេសឲ្យប្រជាជនគេមានការងារធ្វើ = ឯក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមបែរជារកគ្រប់វិធីដើម្បីទប់ស្កាត់មិនឲ្យប្រជាជនខ្មែរមានការងារធ្វើនៅក្រៅប្រទេស?
៩- នៅលើពិភពលោកនេះគ្មានប្រទេសណាអាចទប់ស្កាត់ជនអន្តោប្រវេសន៍បានទេ = សរអាមិនអាចរារាំងអន្តោប្រវេសន៍មិចស៊ិក បារាំង អង់គ្លេស មិនអាចទប់អន្តោប្រវេសពីអាហ្វ្រិក ថៃមិនអាចទប់អន្តោប្រវេសន៍ខ្មែរ ឡាវ មីយ៉ាន់ម៉ា ។ល។
១០- ខ្លាចមានអន្តោប្រវេសន៍ច្រើននឹងនាំឲ្យបាត់ទឹកដី = ដូចនៅ ឡុងប៊ីច ឡូវែល អាមេរិក បាត់ទឹកដីមកឲ្យយួននិងខ្មែរ មិចស៊ិក ថៃ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print