ការចុះពិនិត្យស្ថានភាពការងារជួសជុលស្ដារឡើងវិញកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីស្ពានសេកុង ដល់ច្រកទ្វារអន្តរជាតិកម្ពុជា-ឡាវ ត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នាថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤ លោក នឹម សុធា និង លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយ លោក ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ លោក ហ៊ាង វុត្ថា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងក្រុមការងារបច្ចេកទេស បានចុះពិនិត្យស្ថានភាពការងារជួសជុលស្ដារឡើងវិញកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៥៨,២៥គម ចាប់ពីស្ពានសេកុង ដល់ច្រកទ្វារអន្តរជាតិកម្ពុជា-ឡាវ ត្រពាំងក្រៀល ស្ថិតក្នុងខេត្តស្ទឹងត្រែង ដែលជាផ្លូវរបៀងតភ្ជាប់ព្រំដែនកម្ពុជា-ឡាវ និងច្រកទ្វារអន្តរជាតិកម្ពុជា-ឡាវ ត្រពាំងក្រៀល ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ព្រំដែនទ្វេភាគីជាមួយប្រទេសឡាវ និងជាមួយបណ្តាប្រទេសនៅក្នុងតំបន់។

ច្រកទ្វារអន្តរជាតិកម្ពុជា-ឡាវ ត្រពាំងក្រៀល ជាច្រកទ្វារមួយស្ថិតក្រោមកិច្ចព្រមព្រៀងសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែនក្នុងក្របខណ្ឌជាច្រើន មានជាអាទិ៍ ក្របខណ្ឌទ្វេភាគីកម្ពុជា-ឡាវ ក្របខណ្ឌត្រីភាគីកម្ពុជា-វៀតណាម-ឡាវ (CLV) ក្របខណ្ឌមហាអនុតំបន់មេគង្គ GMS-CBTA  និងក្របខណ្ឌអាស៊ានផងដែរ។

បច្ចុប្បន្ននេះ លំហូរចរាចរណ៍នៅចំណុចច្រកទ្វារត្រពាំងក្រៀល(កម្ពុជា)-ណងណុកខៀន(ឡាវ) ចាប់ផ្តើមមានសន្ទុះជាបណ្តើរៗ ដោយមានក្រុមហ៊ុនដឹកជញ្ជូនកម្ពុជា បានមកស្នើសុំអាជ្ញាបណ្ណដើម្បីធ្វើប្រតិបត្តិការដឹកជញ្ជូនអ្នកដំណើរ ពីខេត្តសៀមរាប ឬពីរាជធានៅភ្នំពេញ ទៅ/មក ទីក្រុងប៉ាក់សេ ប្រទេសឡាវ ដែលអាចសម្រួលក្នុងការផ្លាស់ប្តូរទេសចរណ៍រវាងប្រទេសទាំងពីរ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print