លោកអភិបាលខេត្តស្ទឹងត្រែង ៖ ម៉ូតូចំនួន២គ្រឿង ដែលបានបាត់កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ និងរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវបានប្រគល់ជូនទៅម្ចាស់ដើមវិញ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ក្រោយទទួលបាននូវព័ត៌មានស្តីពីករណីកាច់ករម៉ូតូ នៅក្នុងភូមិសាស្ត្រក្រុងស្ទឹងត្រែង ខ្ញុំបានបញ្ជាផ្ទាល់ទៅសមត្ថកិច្ចជំនាញនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីមានវិធានការបន្ទាន់លើករណីនេះ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត បានកំណត់មុខសញ្ញា ឈានទៅឃាត់ខ្លួន និងពន្លាតករណី រហូតរំដោះយកម៉ូតូមកវិញពីទីតាំងលាក់ទុកនៅខេត្តត្បូងឃ្មុំ។ បច្ចុប្បន្ន ជនសង្ស័យ និងអ្នកពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធី ។ នេះជាការបញ្ជាក់ពី លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅព្រលប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។

លោកអភិបាលខេត្ត សរ សុពុត្រា បានលើកឡើងថា ៖ ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងសូមថ្លែងនូវការកោតសរសើរអស់ពីដួងចិត្តជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលបានអនុវត្តបទបញ្ជា សហការ សម្របសម្រួល និងពន្លាតនីតិវិធី ឈានដល់ការបង្ក្រាបករណីនេះបាន ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print