ខេត្តតាកែវ៖ អគ្គលេខាធិការ គ.ស. ព.ស. នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ការបង្ហោះផ្សាយអំពីករណីបង្គោលព្រំដែនលេខ២៧៥ នៅច្រកភ្នំដិនខេត្តតាកែវថាបានបោះចូលដីខ្មែរ ១២៧០ម៉ែត្រ គឺជាព័ត៌មានក្លែងក្លាយ!
ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងសូមឈប់បន្តចែកចាយនូវព័ត៌មានក្លែងក្លាយទាំងនេះទៀត៕ដោយ៖តារា