បុរសម្នាក់ម៉ូតូបុកជាមួយឡំប្រឺតាពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានរងរបួសធ្ងន់បែកក្បាលនិងបាក់ជេីងឆ្វេង ត្រូវបានកងសង្គ្រោះបន្ទាន់៧១១​ កងពលតូចលេខ៧០ដឹងបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកជាមួយឡាំប្រឺតា។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៦និង៤៤នាទីព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង៤២ ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល ។

ជនរងគ្រោះមានឈ្មោះ ឈុន រ៉ែន ភេទប្រុស អាយុ២៣ឆ្នាំ​ រងរបួសបែកក្បាលនិងបាក់ជេីងឆ្វេង មានទីលំនៅរស់នៅភូមិអូររំចេក ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញ​ បុរសម្នាក់ជិះម៉ូតូហុងដា​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខកំពង់ធំ1P 2430 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងលេខ៤២​ ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុក៏ជ្រុលបុកជាមួយឡាំប្រឺតា​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1HM 7881​ ដែលបេីកបរបញ្រាសទិសគ្នាបណ្តាលឱ្យភាគីខាងម៉ូតូដួលបោកទៅនិងថ្នល់រងរបួសបែកក្បាលនិងបាក់ជេីងខាងឆ្វេង។

...

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ ដេីម្បីព្យាបាលចំណែកម៉ូតូនិងឡាំប្រឺតាត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print