វៀតណាមមានអ្នកស្លាប់ របួស និងបាត់ខ្លួនជិត១០០នាក់ ដោយសារព្យុះ Yagi

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឆ្នាំ២០២៤ បានផ្សាយថា ព្យុះកំណាចបំផុតនៅអាស៉ីក្នុងឆ្នាំនេះ ឈ្មោះថា Yagi បានសម្លាប់មនុស្សយ៉ាងហោច៤នាក់ នៅប្រទេសវៀតណាម បន្ទាប់ពីវាបានវាយប្រហារលើកោះ Hainan របស់ចិន និងប្រទេសហ្វីលីពីនក្នុងសប្តាហ៍នេះ។

ព្យុះទីហ្វុង Yagi បានបោកបក់មកដល់ភាគខាងជើងប្រទេសវៀតណាម កាលពីរសៀលថ្ងៃសោរ៍សប្តាហ៍នេះ ជាមួយកម្លាំងខ្យល់ក្នុងល្បឿនប្រហែល ១៦០គីឡូម៉ែត្រក្នុង១ម៉ោង។ វាបានថយចុះថាមពល ពីល្បឿនខ្យល់រហូតដល់ជាង ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលវាយប្រហារលើកោះ Hainan កាលពីថ្ងៃសុក្រ។ បើតាមតួលេខចុងក្រោយបង្អស់ពីរដ្ឋាភិបាលវៀតណាម ចំនួនអ្នកដែលស្លាប់ដោយសារព្យុះទីហ្វុងនេះ គឺយ៉ាងហោច៤នាក់ និង៧៨នាក់រងរបួស ហើយប្រហែលជាង១០នាក់ទៀត បាត់ខ្លួននៅសមុទ្រ។
មុនមកដល់វៀតណាម ព្យុះ Yagi បានឆក់យកជីវិតមនុស្សយ៉ាងហោច៣នាក់ នៅកោះ Hainan ព្រមទាំង១៦នាក់ទៀត នៅហ្វីលីពីន ជាទីដែលវាបានវាយប្រហារដំបូងគេ។ វៀតណាម បានជម្លៀសមនុស្សជាង ៥០,០០០នាក់ ចេញពីបណ្តាក្រុងដែលនៅជាប់ឆ្នេរសមុទ្រ ហើយដាក់ពង្រាយបុគ្គលិកយោធាចំនួន ៤៥០,០០០នាក់ សម្រាប់ប្រតិបត្តិការជួយសង្រ្គោះ។ ជាមួយគ្នានេះ កាលពីថ្ងៃសៅរ៍ ជើងហោះហើររាប់រយជើង ត្រូវបានលុបចោល ខណៈសាលារៀនត្រូវបានបិទទ្វារ នៅខេត្តភាគខាងជើងចំនួន១២ខេត្ត ក្នុងនោះរួមមានទាំងនៅរដ្ឋធានីហាណូយ ដែលមានប្រជាជន៨.៥លាននាក់៕ ដោយធីរីណា

...

រូបថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print