អង្គការសហប្រជាជាតិបានចោទប្រកាន់អុីស្រាអែលថាបានបើកយុទ្ធនាការដើម្បីបង្អត់អាហារដល់ប្រជាជនប៉ាឡេស្ទីន 2.3 លាននាក់

ចែករំលែក៖

អ្នកស៊ើបអង្កេតឯករាជ្យរបស់អង្គការសហប្រជាជាតិ (UN) ស្តីពីសិទ្ធិស្បៀងអាហារបានចោទប្រកាន់អុីស្រាអែលថាបានអនុវត្តយុទ្ធនាការមួយដែលអាចបង្អត់អាហារដល់ប្រជាជនប៉ាឡេស្ទីន 2.3 លាននាក់រហូតដល់ស្លាប់នៅក្នុងការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា។

យោងតាមលោក Alarabiya នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន អ្នកស៊ើបអង្កេតលោក Michael Fakhri បាននិយាយថា ពីរថ្ងៃបន្ទាប់ពីក្រុមហាម៉ាស់ភ្លាមៗបានវាយប្រហារភាគខាងត្បូងអុីស្រាអែលដោយបានសម្លាប់មនុស្សចំនួន 1,200 នាក់ អុីស្រាអែលបានបើកការវាយប្រហារដោយយោធាជាការឆ្លើយតប និងរារាំងរាល់អាហារ ទឹក ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្សេងទៀតចូល Gaza ។
នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ការចោទប្រកាន់ថា អុីស្រាអែលកំណត់ជំនួយមនុស្សធម៌ គឺជា “មិនពិតទាំងស្រុង” ។ ដោយប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយ មេដឹកនាំអុីស្រាអែលបាននិយាយថា “គោលនយោបាយដែលបង្កឱ្យមានទុរ្ភិក្សដោយចេតនា? អ្នកអាចនិយាយអ្វីបាន ប៉ុន្តែវាមិនអាចក្លាយជាការពិតបានទេ”។
បន្ទាប់ពីស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ជាពិសេសពីសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក អុីស្រាអែលបានបើកច្រកព្រំដែនរបស់ខ្លួនជាបណ្តើរៗដើម្បីឱ្យទំនិញអាចដឹកជញ្ជូនបានដោយមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។ លោក Fakhri បាននិយាយថា ដំបូងឡើយ ជំនួយមានកំណត់ត្រូវបានផ្តល់ជាចម្បងទៅកាន់តំបន់ហ្គាហ្សាភាគខាងត្បូង និងកណ្តាល។ លោក Fakhri បាននិយាយថា មិនមែនទៅភាគខាងជើងដែលអុីស្រាអែលបានបញ្ជាឱ្យប៉ាឡេស្ទីនទៅនោះទេ។
សាស្ត្រាចារ្យនៅសាលាច្បាប់នៃសាកលវិទ្យាល័យ Oregon លោក Fakhri ត្រូវបានតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជាអ្នកស៊ើបអង្កេត ឬអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិម្ហូបអាហារ ហើយបានចូលកាន់តួនាទីនេះនៅឆ្នាំ 2020៕ ដោយធីរីណា

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print