ខួបលើកទី៧៦ នៃថ្ងៃបង្កើតប្រទេសកូរ៉េខាងជើង លោក ស៊ី ជីនពីង និងលោក ពូទីន ផ្ញើសារអបអរសាទរជូនលោក គីម ជុងអ៊ុន

ចែករំលែក៖

សារព័ត៌មាន Reuters បានដកស្រង់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី៩ ខែកញ្ញានេះបានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន បានផ្ញើសារអបអរសាទរជូនលោក គីម ជុងអ៊ុន នាឱកាសនៃការប្រារព្ធខួបលើកទី៧៦ នៃថ្ងៃបង្កើតប្រទេសកូរ៉េខាងជើង។

តាម KCNA ក្នុងសារអបអរសាទរ លោក ពូទីន បាននិយាយថា លោកផ្ទាល់មានការជឿជាក់យ៉ាងមុតមាំថាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៉ីនឹងកូរ៉េខាងជើង នឹងត្រូវបានពង្រឹងឱ្យកាន់តែរឹងមាំតាមផែនការដែលបានកំណត់ និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំង២។ ដោយឡែក លោក ស៊ី ជីនពីងវិញបានអំពាវនាវឱ្យពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងចិន នឹងកូរ៉េខាងជើង។
កាលពីឆ្នាំ២០២៣ លោក គីម ជុងអ៊ុន បានប្រារព្ធខួបនៃថ្ងៃបង្កើតប្រទេសកូរ៉េខាងជើង ដែលត្រូវចំថ្ងៃទី៩ ខែកញ្ញា ជាមួយការធ្វើព្យុហយាត្រាយោធា និងការសន្យាទៅវិញទៅមកជាមួយចិន និងរុស្ស៉ី លើការពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ៕ ដោយធីរីណា

...

រូបថត​: YONHAP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print