ភ្នំពេញ៖ ចូលក្លិបផឹកសុីអត់លុយសន្តិសុខចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថី្មដើម្បីសាកសួរបែកធ្លាយរឿងឆបោកម៉ូតូ៣គ្រឿងផ្សេងទៀតនៅខេត្តកណ្តាល។
ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៥និង១៥នាទីទាបភ្លឺថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ នៅក្លិបម៉ូណាកូផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពឹញថ្មី ខណ្ឌសែនសុខ ។
ជនសង្ស័យខាងលើឈ្មោះ អាង ទីណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិ
ឈូកឃុំសន្លង់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា នៅមុនពេលឃាត់ខ្លួនបុរសខាងលើមានលុយតែ២០ដុល្លារហើយបានមកចូលផឹកសីុក្នុងក្លិបម៉ូណាកូ រហូតដល់ចប់គិតលុយចេញអស់ ១២៥ដុល្លារអត់លុយឲ្យគេត្រូវសន្តិសុខក្លិប ចាប់យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី ដើម្បីសាកសួរ។
ប្រភពដដែលបានប្រាប់ទៀតថា ក្រោយពីយកមកសាកសួរនិងទំនាក់ទំនងតាមលេខទូរស័ព្ទដែលនៅជាប់ខ្លួនជនសង្ស័យគោលបំណងរកបងប្អូនយកលុយមកសងខាងក្លិបស្រាប់តែលេខដែលខលចូលនេះបែកធ្លាយជាម្ចាស់ម៉ូតូត្រូវបានជនសង្ស័យឆកបោកកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ នៅខេត្តកណ្តាល ហើយបានទំនាក់ទំនងសមត្ថកិច្ចខេត្តកណ្តាល មកទទួលជនសង្ស័យខាងលើតែម្តង។
ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនបានធ្វើការឆបោកម៉ូតូចំនួន៣គ្រឿងពីមិត្តភ័ត្ត្រនៅស្រុកជាមួយគ្នាដោយម៉ូតូទី១ម៉ាកហុងដាសេ១០០ សេរី២០០២ ពណ៌ស្លែរមួយគ្រឿង ទី២ម៉ូតូស្កូបពីពណ៌ផ្ទៃមេឃ មួយគ្រឿងនិងទី៣ម៉ូតូម៉ាកអាយខុន ពណ៌ត្រួយចេក ដែលប្រើរូបភាពខ្ចីទៅទិញគ្រឿងក្លែមនិងរូបភាពខ្ចីទៅបើកលុយនៅវិងហើយក៏ទៅបាត់រហូត។
ព័ត៌មានចុងក្រោយពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើបានប្រគល់ទៅឲ្យនគរបាលស្រុកខ្សាច់កណ្តាលខេត្តកណ្តាល មកទទួលយកនៅរសៀលថ្ងៃដដែលមូលហេតុដោយជនខាងលើឆបោកម៉ូតូចំនួន៣គ្រឿងនៅទីនោះហើយមានដើមបណ្តឹង៣នាក់បានដាក់ពាក្យបណ្តឹងផងដែរ៕
ដោយ៖ តុង សីហា