ពៅ លីដា ធ្វើខួបកំណើតផ្អើលអ្នករួមអាជីព

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីស្រគត់ស្រគុំកញ្ញា ពៅ លីដា បានធ្វើឲ្យមិត្តរួមអាជីពភ្ញាក់ផ្អើលជាមួយនឹងការរៀបចំពិធីខួបកំណើតទ្រង់ទ្រាយធំមួយដែលមានអ្នកសិល្បៈរាប់រយនាក់ចូលរួម។

...

កម្មវិធីខួបកំណើតរបស់ពៅ លីដា គឺធ្វើឡើងគម្រប់វ័យ២៦ឆ្នាំដែលរៀបចំនៅបរិវេណភោជនីយដ្ឋា វីហ្វេ្រន បឹងត្របែក រាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី៤ សីហា ឆ្នាំ២០១៦ ក្នុងបរិយាកាសសប្បាយរីករាយ។ ភ្ញៀវដែលចូលរួមក្នុងកម្មវិធីនេះត្រូវបាននាងបញ្ជាក់ថា មកលើសចំនួនកំណត់ដោយសារតែសំបុត្រតែមួយប៉ុន្តែមានភ្ញៀវជាច្រើនចូលរួមទាំងគូ ឬលក្ខណៈគ្រួសារ។

ពៅ លីដាបានបញ្ជាក់ទាំងទឹកមុខរីករាយថា នាងខកខានរៀបចំពិធីខួបកំណើតបែបនេះ២ឆ្នាំមកហើយ ទើបតែពេលនេះឆ្លៀតរៀបចំម្តងទៀតក្រោយពេលពិធីឡើងផ្ទះពីរឆ្នាំមុនបានចប់។ នាងកាន់តែសប្បាយចិត្តខ្លាំងណាស់ដែរ ក្នុងការអញ្ជើញភ្ញៀវមកចូលរួមដោយចំនួនតុរៀបចំទទួលភ្ញៀវដល់ទៅពី២៥តុហើយមានភ្ញៀវឡើងដល់៣០តុដែលនេះបញ្ជាក់ពីការស្រលាញ់រាប់អាននាង។ នាងបន្តថាការចំណាយប្រាក់សន្ធឹកបែបនេះគឺគ្មានចង់បានអ្វីក្រៅពីការជួបជុំមិត្តភក្តិសិល្បៈទាំងអស់គ្នានោះទេ ព្រោះយើងសុទ្ធតែរវល់ធ្វើការណាមួយនាងក៏រវល់ដែរ ហើយឆ្លៀតពេលថ្ងៃពិសេសនេះត្រូវតែធ្វើឡើងសារជាថ្មី។ ទាក់ទិននឹងការទទួលនូវកាដូពិសេសអ្វីនោះដូចជាមិនមានទេក្រៅពីការចងដៃពីសំណាក់ភ្ញៀវកិត្តិយសប៉ុណ្ណោះ ព្រោះនាងគ្មានគូស្នេហ៍ពិសេសណាឲ្យអ្វីទេក្រៅពីឪពុកម្តាយបងប្អូននិងមិត្តភក្តិ។ អ្នកលក់ផ្អកតាមអនឡាញរូបនេះនិយាយទៀតថា ក្តីប្រាថ្នារបស់នាងក្នុងថ្ងៃខួបកំណើតនេះសុំប៉ងប្រាថ្នាឲ្យប៉ាម៉ាក់បងប្អូនរបស់នាងមានសេចក្តីសុខរកស៊ីមានបាន និងមានសុខភាពល្អទៅណាមកណាជួបតែរឿងល្អ និងបួងសួងសុំឲ្យខ្លួនឯងមានវាសនាល្អព្រមទាំងទស្សនិកជនទាំងអស់ទាំងក្នុងនិងក្រៅប្រទេសជួបសេចក្តីសុខសាន្តរកស៊ីមានបានមានសុខភាពល្អដូចគ្នា។

បើទោះបីជានាងឈានចូលវ័យ២៦ឆ្នាំទៅហើយក្តីក៏ឱកាសរកគូស្រករដូចជាមិនទាន់ចាប់អារម្មណ៍ដែរ ហើយក៏មិនទាន់ចង់និយាយរឿងស្នេហានេះដែរ ចាំពេលណាពេលនឹងតែម្តងទៅ ហើយប្រហែលជាពីរបីឆ្នាំទៀតចាំគិតគូអនាគត ពេលនេះសម្រុកការងារសិល្បៈជួយអ្នកផ្ទះឲ្យកាន់តែប្រសើរជាងនេះទៀតសិនខ្ជិលជាប់ចំណងស្នេហ៍ជាមួយបុរសណា។ ចំពោះសិល្បៈវិញពេលនេះរវល់ថតរឿងភាគពីររឿងនៅប៉ុស្តិ៍លេខ៥ផង និងថតឲ្យផលិតកម្មចក្កវាឡពេជ្ររឿងបុរាណ«ចំប៉ីនាគត្រាច់ចរ» និងការងារថតខារ៉ាអូខេព្រម ទាំងការឡើងច្រៀងតាមស្ថានីយ៍ទូរទស្សន៍មួយចំនួនដូចពីមុនៗដែរ។

ក្រៅពីនេះនាងមានមុខរបរលក់ផ្អកតាមអនឡាញឆ្ងាញ់ និងមានអនាម័យដែលកំពុងតែមានការគាំទ្រទាំងអ្នកសិល្បៈនិងក្រៅសិល្បៈនិងមានហាងអ៊ុតសក់មួយដែលកំពុងដំណើរការជាប្រចាំ ហើយក៏មិនទាន់មានគម្រោងពង្រីកមុខរបរអ្វីបន្ថែមទៀតដែរ ព្រោះការធ្វើអ្វីមួយត្រូវចំណាយពេលគិតច្រើនណាស់ដូចនេះមានត្រឹមប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ៕

IMG_5884 IMG_5567IMG_5671IMG_5601 IMG_5791 IMG_5861 IMG_5869 IMG_5855 IMG_5819 IMG_5768 IMG_5647 IMG_5634  IMG_5906 IMG_5926 IMG_5898 IMG_5656 IMG_5580

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print